ព័ត៌មានជាតិ
ខេត្តស្វាយរៀងដាក់គោលដៅសម្រេចឲ្យបានគ្រប់ភូមិ មានភ្លើងអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ២០២៣
អាជ្ញាធរខេត្តស្វាយរៀងបានរៀបចំផែនការសម្រេចឲ្យបានគ្រប់ភូមិទូទាំងខេត្ត នឹងមានភ្លើងអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍សមិទ្ធផលរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តស្វាយរៀង។
ខេត្តស្វាយរៀងមានភូមិសរុប ៦៩០ ភូមិ មាន ៦៨ ឃុំ/សង្កាត់ មាន ០៦ ស្រុកនិងក្រុងចំនួនពីរ និងមានប្រជាពលរដ្ឋរស់នៅជាង ៦២ ម៉ឺននាក់។

បើតាមអាជ្ញាធរខេត្តស្វាយរៀង ថាមពលអគ្គិសនីបានតភ្ជាប់បណ្ដាញពីខេត្តរហូតដល់ក្រុងស្រុកឃុំសង្កាត់និងភូមិមួយចំនួន ហើយតាមផែនការនៅឆ្នាំ២០២៣ នឹងពង្រីកឲ្យបានគ្រប់ភូមិទូទាំងខេត្ត។
អាជ្ញាធរខេត្តបានបញ្ជាក់ថា ថាមពលអគ្គិសនីដែលកំពុងប្រើប្រាស់នៅក្នុងខេត្តស្វាយរៀងបានមកពី ៣ ប្រភពគឺប្រទេសវៀតណាម ពីរាជធានីភ្នំពេញ និងផលិតផ្ទាល់ខ្លួន ដោយតម្លៃប្រើប្រាស់គឺ ៦៥០ រៀលក្នុង ១ គីឡូវ៉ាត់ម៉ោង។
ខេត្តស្វាយរៀងមានសក្តានុពលលើ ៣ វិស័យធំៗគឺកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម។ ខេត្តមានរោងចក្រសហគ្រាស ឧស្សាហកម្ម ពាណិជ្ជកម្មទេសចរណ៍ សណ្ឋាគារនិងគ្រឹះស្ថានសរុប ២៦៤ កន្លែង។
តាមរយៈគោលនយោបាយលើកទឹកចិត្ត និងការបង្កើតឲ្យមានបរិយាកាសអនុគ្រោះ ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការមានចំនួន ៨ កន្លែងរួមមាន៖
– តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន
– តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត
– តំបន់សេដ្ឋកិច្ចពិសេស សានតុង
– តំបន់សេដ្ឋកិច្ចពិសេស នាគរាជ
– តំបន់សេដ្ឋកិច្ចពិសេស ឈីលូ
– តំបន់សេដ្ឋកិច្ចពិសេស ហាយផាក
– តំបន់សេដ្ឋកិច្ចពិសេស អ៉ិនធ័រវៀ អូតូម៉ូបាល អ៉ិនផាសស្ទ្រីខមផ្លេកស៍
– និងតំបន់សេដ្ឋកិច្ចពិសេសជីហ្គារីសជៀនពុចាយ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


