ព័ត៌មានជាតិ
អាជ្ញាធរសាងសង់ស្ពានបេតុងទី ៦ តភ្ជាប់ផ្លូវទៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម ២
អាជ្ញាធរខេត្តស្ទឹងត្រែង ចាប់ផ្ដើមសាងសង់ស្ពានបេតុងទី ៦ ដែលរាជរដ្ឋាភិបាល បានផ្ដល់ឲ្យតភ្ជាប់ទៅដល់តំបន់ទំនប់វារីអគ្គិសនីសេសានក្រោម ២ ជាតំបន់ទេសចរណ៍ ហើយក៏ជាផ្លូវសម្រាប់បម្រើចរន្តការងាររបស់ប្រជាពលរដ្ឋពីភូមិ-ឃុំមួយ ទៅឃុំមួយទៀត និងជំរុញឲ្យមានកំណើនផ្នែកសេដ្ឋកិច្ចនៅតំបន់ត្រីកោណមាស។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ក្នុងឱកាសចុះពិនិត្យការសាងសង់ស្ពានបេតុងឆ្លងកាត់អូរជួរចាប ឃុំភ្លុក ស្រុកសេសាន បានមានប្រសាសន៍ថា នេះជាផែនការរបស់រាជរដ្ឋាភិបាលបង្កើនការអភិវឌ្ឍតំបន់ត្រីកោណមាស នៅភាគឦសាន នៃប្រទេសកម្ពុជា ដែលចាប់ផ្ដើមធ្វើការអភិវឌ្ឍ ស្ពាន ថ្នល់ ចេញពីទីរួមស្រុក ទៅតាមតំបន់ផ្សេងៗទៀត ប្រយោជន៍បម្រើសេចក្ដីត្រូវការរបស់ប្រជាជនយើងឲ្យទៅដល់ទីជនបទ។

លោកអភិបាលខេត្តមានប្រសាសន៍បន្តថា ស្ពានបេតុងថ្មីកំពុងសាងសង់នេះ ជាស្ពានទី ៦ ហើយ ដែលរាជរដ្ឋាភិបាល ផ្ដល់ជូនសាងសង់នៅតាមបណ្ដោយផ្លូវជួរមាត់ទន្លេសេសាន ហើយអាជ្ញាធរ នឹងយកដែកស្ពានបាលេចាស់ ទៅធ្វើតាមទីតាំងចាំបាច់ផ្សេងៗទៀត។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា ផែនការនេះ មន្ទីរបានឲ្យមន្ត្រីជំនាញសិក្សាទីតាំងដែលត្រូវសាងសង់ស្ពានដែកនេះរួចហើយ រង់ចាំតែអាជ្ញាធរខេត្ត សម្រេចឲ្យដាក់នៅតំបន់ណា ក្នុងស្រុកមួយណាតែប៉ុណ្ណោះ ព្រោះតម្រូវការមានច្រើនកន្លែង។

លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្នក្រុមមន្ត្រីជំនាញ កំពុងពន្លឿនការសាងសង់ស្ពានបេតុងឆ្លងកាត់អូរជួរចាបឲ្យហើយនៅមុនរដូវវស្សាក្នុងឆ្នាំ ២០២៣ នេះ ដើម្បីប្រជាពលរដ្ឋបានធ្វើដំណើរស្រួលមកពីឃុំតាឡាត ស្រែគរ និង ឃុំភ្លុក ទៅទីរួមខេត្តបានលឿនឆាប់រហ័ស។

លោក យូ ប្រុស ប្រជាពលរដ្ឋរស់នៅឃុំភ្លុក អ្នកបើកបរយានយន្តតាមផ្លូវនេះបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២០ មក តំបន់នេះមានផ្លូវស្ពានស្រួលធ្វើចរាចរណ៍ ព្រោះរាជរដ្ឋាភិបាលបានផ្ដល់ផ្លូវកៅស៊ូ ស្ពានបេតុង មូលដ្ឋានមានសោភណភាព ប្រជាពលរដ្ឋបានសប្បាយចិត្ត ព្រោះស្រួលធ្វើចរាចរណ៍ទៅមក។

សូមបញ្ជាក់ថា ស្ពានបេតុងឆ្លងកាត់អូរជួរចាប កំពុងសាងសង់នេះ មានប្រវែង ៤៨ ម៉ែត្រ ទទឹង ៨ ម៉ែត្រ បានផ្ដើមសាងសង់ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ ២០២២ មក និងគ្រោងបញ្ចប់នៅចុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


