ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ ទិវាជ័យជម្នះ ៧មករា ជាថ្ងៃកំណើតទី២របស់ពលរដ្ឋគ្រប់រូបដែលបានរស់រានមានជីវិតពីរបបប៉ុលពត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈចលនាសហជីព
នៃគណៈចលនាមហាជនគណៈកម្មការធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ទិវាជ័យជម្នះ ៧មករា គឺជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋគ្រប់រូបបានចាត់ទុកថ្ងៃនេះជាថ្ងៃកំណើតទី២របស់ខ្លួនដែលបានរស់រានមានជីវិតពីរបបប៉ុលពត។

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព និងសមាជិក-សមាជិកាប្រមាណ៣០០នាក់
និងជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៣) ដែលរៀបចំនៅមុខទីស្នាក់ការនៃអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) កាលពីថ្ងៃទី៤ មករា លោករដ្ឋមន្ត្រីបានបន្តថា ទិវាជ័យជម្នះ ៧មករា គឺជាថ្ងៃបើកទំព័រនៃការកសាងប្រទេសកសាងជីវភាពប្រជាជន កសាងសន្តិភាពកសាងហេដ្ឋារចនាសម្ពន្ធនិងសមិទ្ធផលនានាសម្រាប់ជាតិនិងប្រជាជនជាបន្តបន្ទាប់លើកស្ទួយកិត្យានុភាពជូនជាតិលើឆាកអន្តរជាតិ ដឹកនាំកម្ពុជាទៅរកភាពភ្លឺស្វាងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ៧មករា មិនមែនគ្រាន់តែរំដោះទឹកដីរំដោះជាតិប៉ុណ្ណោះនោះទេប៉ុន្តែក៏ជាថ្ងៃដ៏សំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលកាន់កាប់ប្រទេស កាប់សម្លាប់ប្រជាជន
អស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃបណ្ដាលឱ្យប្រជាជនជាង៣លាននាក់ស្លាប់ដោយអយុត្តិធម៌ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីទៀតផង។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា «អ្វីដែលជាការចងចាំ និងជាមេរៀនប្រវត្តិសាស្ត្រ គឺចាំបាច់ត្រូវតែរំលឹកដើម្បីឱ្យទាំងអស់គ្នាខិតខំទប់ស្កាត់អំពើប្រល័យពូជសាសន៍នេះកុំឱ្យកើតឡើងសាជាថ្មី»។

លោករដ្ឋមន្ត្រីបានរំលឹកថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រហូតដល់ដំណាក់កាលថ្មីនេះប្រជាជនកម្ពុជាបានទទួលភាពយុត្តិធម៌តាមរយៈការបង្កើតតុលាការកូនកាត់ (រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ) ដែលបានជំនុំជម្រះកាត់ទោសមេដឹកនាំប្រល័យពូជសាសន៍ និងបានបញ្ចប់បេសកកម្មរបស់ខ្លួននាពេលកន្លងទៅ។ អ្វីដែលពិសេសនោះ
តុលាការនេះបានទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាប្រជាធិបតយ្យ គឺបានបង្កើតនូវបនប្រល័យពូជសាសន៍កាប់សម្លាប់ប្រជាជនយ៉ាងព្រៃផ្សៃ។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានអំពាវនាវដល់សហជីពនានានៅកម្ពុជារួមជាមួយកម្មករនិយោជិតត្រូវចូលរួមទប់ស្កាត់អំពើដ៏ព្រៃផ្សៃនេះកុំឱ្យវិលត្រឡប់មកវិញម្តងទៀតនៅកម្ពុជា និងត្រូវចងចាំនូវអ្វីដែលជាសច្ចធម៌ប្រវត្តិសាស្ត្រក៏ដូចជាសមិទ្ធផលដែលកើតមានបន្ទាប់ពីថ្ងៃរំដោះ ៧មករា ពិសេសត្រូវចងចាំនូវស្មារតីទិវាជ័យជម្នះ ៧មករា ជាប់ក្នុងចិត្តជានិច្ចព្រោះថាសមិទ្ធផលក្រោយថ្ងៃ ៧ មករា គឺមានតម្លៃលើសអ្វីៗទាំងអស់។

លោកស្រី ទេព គឹមវណ្ណារី ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាបានសម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន និងជាមគ្គុទ្ទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានាប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ ភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចេះត្រចង់ជូនជាតិ និងប្រជាជន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


