ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបងអំពាវនាវដល់ពលករខ្មែរមកពីថៃកុំរត់គេចវេះពីកន្លែងធ្វើចត្តាឡីស័ក
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអំពាវនាវពលករទើបត្រឡប់មកពីប្រទេសថៃ ត្រូវចូលរួមតាមវិធានការទប់ស្កាត់ជំងឺកូវីដ១៩ អនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ធ្វើចត្តាឡីស័កឲ្យបានគ្រប់កាលកំណត់។
ការអំពាវនាវនេះបានធ្វើឡើងខណៈពេលដែលលោកបានដឹកនាំមន្ត្រីសាលាខេត្ត ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័កស្រុកជាយដែនជាប់ព្រំប្រទល់ប្រទេសថៃចំនួន៣ស្រុករួមមាន ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង។

លោក អភិបាលបានណែនាំដល់បងប្អូនពលករថា «សូមកុំរត់គេចវេះពីកន្លែងធ្វើចត្តាឡីស័ក ឫ មិនព្រមចូលមកធ្វើចត្តាឡីស័ក បើពុំនោះទេមិនត្រឹមតែធ្វើឲ្យប៉ះពាល់ខាតបង់ពេលវេលាសម្រាប់តែខ្លួនឯងម្នាក់ប៉ុណ្ណោះទេ ថែមទាំងនាំគ្រួសារ និងអ្នកមានទំនាក់ទំនងជាមួយ មកធ្វើចត្តាឡីស័កទាំងអស់គ្នា ក្នុងរយៈពេល១៤ថ្ងៃ និងធ្វើតេស្តយកសំណាក តាមគោលការណ៍ក្រសួងសុខាភិបាល»។
លោកបានមានប្រសាសន៍ថា ចំពោះពលករកំពុងធ្វើការងារនៅប្រទេសថៃ បើពុំមានកិច្ចការចាំបាច់ សូមកុំទាន់ត្រឡប់មកស្រុកកំណើតវិញ សូមធ្វើការនៅកន្លែងណានៅទីនោះសិន ស្ដាប់តាមការណែនាំរបស់អាជ្ញាធរថៃ ពាក់ព័ន្ធការទប់ស្កាត់ជំងឺកូវីដ១៩នេះ ហើយកុំជឿតាមការញុះញង់របស់ពួកមេខ្យល់ ក្នុងការនាំឆ្លងដែនខុសច្បាប់ និងគេចវេះពីការពិនិត្យសុខភាព និងការធ្វើចត្តាឡីស័ក។

លោកអភិបាលខេត្តក៏បានណែនាំដល់កងកម្លាំងការពារព្រំដែនទាំងអស់សូមបន្តសហការគ្នាក្នុងការពិនិត្យឲ្យបានហ្មត់ចត់នូវពលករឆ្លងដែន។
គិតត្រឹមថ្ងៃ៧ ខែមករា ឆ្នាំ២០២១ នៅខេត្តបាត់ដំបងមានពលករវិលត្រឡប់មកពីប្រទេសថៃ សរុបប្រមាណ២១៤០នាក់ ត្រូវបានមន្ត្រីសុខាភិបាលធ្វើការពិនិត្យសុខភាព និងយកសំណាកសរុបប្រមាណ១៨០០នាក់ និងបញ្ចប់ចត្តាឡីស័កដោយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញចំនួន៣៣២នាក់ និងអ្នកឆ្លងជំងឺកូវីដ១៩មានចំនួន៦នាក់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ សរុបចំនួន៣៨៧នាក់ ក្នុងនោះមាន២២នាក់ជាពលករខ្មែរមកពីថៃនិងមានអ្នកបានជាសះស្បើយ៣៦៥នាក់ និងអ្នកជំងឺចំនួន២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន