ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តស្វាយរៀង កម្ទេចស្លាកលេខចាស់ៗ ក្រោយពលរដ្ឋធ្វើការផ្ទេរកម្មសិទ្ធិរួច
នារសៀលថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក នួន លីហួន ប្រធានមន្ទីរ និងមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ និងមន្ត្រីដែលពាក់ព័ន្ធក្នុងការទទួលខុសត្រូវ បានធ្វើការកម្ទេចស្លាកលេខយានយន្តចាស់ៗចោល ដែលប្រជាពលរដ្ឋ បានស្នើសុំធ្វើការផ្ទេរ កម្មសិទ្ធិតាមបែបបទច្បាប់រួចរាល់ជាស្ថាពរចំនួន១.៣៥៨គូស្លាកលេខ (គិតត្រឹមថ្ងៃធ្វើការកម្ទេចចោល) ។
សូមបញ្ជាក់ផងដែរថា ស្លាកលេខទាំងនេះ គឺទទួលបានពីការផ្ទេរកម្មសិទ្ធិពីរថយន្ដដែលពាក់ស្លាកលេខក្រៅខេត្ត ចាប់តាំងពីទទួលបានសេចក្ដីណែនាំ ស្ដីពីការផ្ទេរកម្មសិទ្ធិយានយន្ដដែលរកម្ចាស់ដើមមិនឃើញ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងមក៕







-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


