Connect with us

ព័ត៌មានជាតិ

ថត​វីដេ​អូ​ទុក​ជា​ឯកសារ​ ដើម្បី​បញ្ចៀស​បញ្ហា​យល់​ច្រឡំ​នូវ​សកម្មភាព​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ទូទាំង​ប្រទេស

បានផុស

នៅ

កណ្ដាល ៖ ​ដើម្បី​បញ្ចៀស​បញ្ហា​យល់​ច្រឡំ​ឈ្មោះ​ឬ​អត្តសញ្ញាណ​នូវ​សកម្មភាព​ឧប​ត្ថ​ម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ទូទាំង​ប្រទេស​នោះ​ក្រុមការងារ​នាយកដ្ឋាន​សុខុមាលភាព​សង្គម និង​ក្រុមការងារ​មន្ទីរ​ស​.​អ​.​យ ខេត្ត​កណ្ដាល នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នី​តី​សម្បទា បានចាប់ផ្តើម​ចុះ​ថត​វីដេអូ​ទុកជា​ឯកសារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការផ្សព្វផ្សាយ​រប​ស់​នាយកដ្ឋាន​សុខុមាល​សង្គម ថ្ងៃនេះ​បាន​បញ្ចា​ក់ថា ក្រោយពី​ទទួលបាន​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ដែល​ទទួលផល​ប៉ះបាល់​ដោយសារ​ជម្ងឺ​រាតត្បាត​កូ​វិដ​១៩ លើក​ទី​៣ ជុំ​ទី​៣​នៅ​ថ្ងៃទី​២៤ មករា​ឆ្នាំ​២០២១​នេះ​តាមរយះ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ហើយ​ករុមការងា​ររ​បស់​នាយកដ្ឋាន​សុខុមាលភាព​សង្គម​បានចាប់ផ្តើម​ចុះ​ថត​វីដេអូ​ទុកជា​ឯកសារ​ដើម្បី​បញ្ជៀ​ស​បញ្ហា​យល់ច្រឡំ​ឈ្មោះ​ឬ​អត្តសញ្ញាណ​នូវ​សកម្មភាព​ឧ​ត្ថ​ម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ទូទាំងប្រទេស​។

នាយកដ្ឋាន​សុខមាលភាព​សង្គម​បាន​បន្តធ្វើ​ការអំពាវនាវ​បន្ថែមទៀត​ដល់​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃទី​២៤​ខែមករា ខាងមុខនេះ​ដើម្បី​បន្ត​ទទួល​សាច់ប្រាក​ឧ​ប​ត្ត​ម្ភ​ពី​រាជរដ្ឋាភិបាល​រយៈពេល​៣​ខែ​ទៀត​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម