ព័ត៌មានជាតិ
Range rover បុករ៉ឺម៉ករួច ក៏បន្តទៅបុករថយន្តយីឌុប ធ្វើឲ្យបុរសម្នាក់ស្លាប់ និងរងរបួស២នាក់
រថយន្ត Range rover របស់មន្ត្រី បម្រើការងារនៅស្ថានីយជញ្ជីងថ្លឹងរថយន្តអូរពងមាន់ បានបុកជាមួយម៉ូតូរ៉ឺម៉ក ហើយបន្តទៅបុករថយន្តយីឌុបធ្វើឲ្យអ្នកបើកបររ៉ឺម៉កម្នាក់ស្លាប់ភ្លាមៗ ប្រពន្ធរបួសធ្ងន់ និងអ្នកបើករថយន្តម្នាក់របួសស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨:៥០នាទី លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលលេខ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ទោ ឈឿន ម៉េង នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ជនរងគ្រោះបើកបរម៉ូតូមានឈ្មោះ ហាស យ៉ត ភេទប្រុស អាយុ៣៣ឆ្នាំ(ស្លាប់)មុខរបរលក់ដូរតាមម៉ូតូ ប្រពន្ធរបួសធ្ងន់ មានទីលំនៅភូមិរាជានុកូល សង្កាត់ក្រុងខេត្តស្ទឹងត្រែង ចំណែក


អ្នកបើកបររថយន្ត range rover មានឈ្មោះ ជិម សារិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីបម្រើការងារនៅស្ថានីយថ្លឹងរថយន្តរាជានុកូល(អូរពងមាន់ខេត្តស្ទឹងត្រែង)។ រីឯអ្នកបើកបររថយន្តយីឌុប មិនទាន់ស្គាល់អត្តសញ្ញាណទេ។
លោកវរសេនីយ៍ទោបានបន្តឲ្យដឹងទៀតថា នៅមុនកើតហេតុគេបានឃើញរថយន្ត Rang rover ពណ៌សពាក់ស្លាកលេខភ្នំពេញ2AK6925 បើកបរក្នុងទិសដៅពីជើងមកត្បូង បានបុកពីក្រោយម៉ូតូរ៉ឺម៉កពណ៌សគ្មានស្លាកលេខ ហើយបន្តទៅបុករថយន្តយីឌុបចង្កូតស្ដាំពាក់ស្លាកលេខPRV0033 ទិសដៅបញ្ច្រាសគ្នា ធ្វើឲ្យអ្នកបើកបររ៉ឺម៉កម្នាក់បានស្លាប់ ប្រពន្ធរបួសធ្ងន់ និងអ្នករួមដំណើរជាមួយរថយន្ត range rover ម្នាក់របួសស្រាល។ លោកបន្តថា ការគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ (អ្នកបើបរម៉ូតូ) ស្រីម្នាក់រងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយរថយន្តរបួសស្រាល រថយន្តខូចធ្ងន់០២គ្រឿង ម៉ូតូខូចធ្ងន់០១គឿង មូលហេតុ បើកបរល្បឿនលឿន។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោកបានចុះវាស់វែងនាំយករថយន្តទាំង ២គ្រឿងនិងរ៉ឺម៉កម៉ូតូ មកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


