ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យមានការធ្វើសមយុទ្ធរួមគ្នារវាងកម្ពុជា-ថៃ ដើម្បីទប់ស្កាត់គ្រោះមហន្ដរាយនានា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា សម្ដេច ចង់ឲ្យមានកិច្ចព្រមព្រៀងធ្វើសមយុទ្ធរួមគ្នា រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីសហការគ្នាទប់ស្កាត់ទៅលើបញ្ហាភ្លើងឆេះព្រៃ គ្រោះទឹកជំនន់ និងគ្រោះមហន្ដរាយធម្មជាតិផ្សេងទៀត។

ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក ឆឺតកៀត អាត់ថាក័រ ឯកអគ្គរាជទូតថ្មីរបស់ថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣។

លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនេះ លោកឯកអគ្គរាជទូតថ្មីរបស់ថៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា លើគ្រប់វិស័យ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក ឆឺតកៀត អាត់ថាក័រ ក៏បានសន្យាថា នឹងខិតខំព្យាយាមបំពេញការងារ ក្នុងនាមឯកអគ្គរាជទូតថ្មីរបស់ថៃ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ឲ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងក្ដីរីករាយ ចំពោះទំនាក់ទំនងខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលការកើនឡើងគួរឲ្យកត់សម្គាល់ ទោះបីជាមានការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។
នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយ ចំពោះឧបទ្ទេវហេតុឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត កាលពីពេលថ្មីៗនេះ ដែលបានបណ្ដាលឲ្យប្រជាជនថៃមួយចំនួន ទទួលរងគ្រោះថ្នាក់ដល់អាយុជីវិត។
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកឧបទ្ទេវហេតុនោះជាបទពិសោធន៍មួយ ហើយសម្ដេចចង់ឲ្យមានកិច្ចព្រមព្រៀងសមយុទ្ធឆ្លងដែនរវាងប្រទេសទាំងពីរ ដើម្បីសហការគ្នាទប់ស្កាត់ទៅលើបញ្ហាភ្លើងឆេះព្រៃ គ្រោះទឹកជំនន់ និងគ្រោះមហន្ដរាយធម្មជាតិផ្សេងទៀត។ បន្ថែមពីលើនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យមានការដោះមីននៅតាមព្រំដែន ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


