ព័ត៌មានជាតិ
ភ្នំពេញដាក់ឲ្យដំណើរការសាកល្បង ចំណតរង់ចាំរថយន្តក្រុងឆ្លាត (Smart Bus Shelter)
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យអនុវត្តសាកល្បងនៃគម្រោងចំណតរង់ចាំឆ្លាត (Smart Bus Shelter) ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតអាស៊ាន-ជប៉ុន។ នេះបើតាមលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន ដែលកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ បានទៅពិនិត្យជាមួយអ្នកជំនាញការជប៉ុន លើការអនុវត្តសាកល្បងនៃគម្រោងចំណតរង់ចាំឆ្លាត (Smart Bus Shelter)។ លោកថា ការអនុវត្តសាកល្បងនៃចំណតរង់ចាំឆ្លាតនេះ មានចំនួន ២ ទីតាំង៖ នៅខាងមុខមន្ទីរពេទ្យព្រះអង្គដួង និងនៅខាងមុខវិទ្យាល័យព្រះស៊ីសុវត្ថិ តាមដងមហាវិថីព្រះនរោត្តម។

បើតាមអភិបាលរងរាជធានីភ្នំពេញរូបនេះ គម្រោងនេះនឹងចូលរួមបង្កភាពងាយស្រួល និងផ្តល់ទំនុកចិត្តបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋ ទៅលើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង តាមរយៈការបំពាក់សម្ភារបរិក្ខារឆ្លាតមួយចំនួន រួមមាន៖ ការបំពាក់កាមេរ៉ាសុវត្ថិភាព, អំពូលភ្លើងប្រើប្រាស់ថាមពលព្រះអាទិត្យ, ផ្ទាំង LED ដែលមានបញ្ជាក់ពីទីតាំងជាក់ស្តែងរបស់រថយន្ត និងថេរវេលាដែលរថយន្តនឹងមកដល់ចំណតរង់ចាំ។

លោក នួន ផារ័ត្ន បានឲ្យឹដឹងទៀតថា គម្រោងនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទីក្រុងឆ្លាតអាស៊ាន-ជប៉ុន៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


