ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ ច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី កំពុងឲ្យអ្នកជំនាញផ្នែកអក្សរសាស្រ្ដជួយពិនិត្យមើលអក្ខរាវិរុទ្ធ
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា មកដល់ពេលនេះ ច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី កំពុងឲ្យក្រុមអ្នកជំនាញផ្នែកអក្សរសាស្រ្ដជួយពិនិត្យមើលអក្ខរាវិរុទ្ធ បន្ទាប់ពីបានឆ្លងផុតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួចមក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ កាលពីព្រឹកថ្ងៃទី ៣០ ខែមករានេះថា ច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី បានឆ្លងផុតគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកហើយ និងកំពុងស្ថិតក្នុងដៃក្រុមអ្នកជំនាញផ្នែកអក្សរសាស្រ្ដ ដើម្បីឲ្យជួយពិនិត្យអក្ខរាវិរុទ្ធ។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងបែបនេះថា «ឥឡូវច្បាប់ថ្មីហ្នឹង បានឆ្លងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករួចរាល់អស់ហើយ…ហើយអម្បាញ់មិញឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា យើងកំពុងតែបញ្ជូនទៅក្រុមអក្សរសាស្រ្ដ ដើម្បីជួយពិនិត្យមើលអក្សរអក្ខរាវិរុទ្ធ អីឲ្យច្បាស់លាស់ រួចហើយខ្ញុំនឹងសរសេរសំបុត្រមួយស្នើទៅសម្ដេចប្រមុខរដ្ឋាភិបាល ដើម្បីសុំដាក់ឆ្លងច្បាប់ ចរាចរណ៍ថ្មីនេះ»។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេច ចង់ឃើញច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មីនេះ ឆ្លងផុតក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងអំឡុងត្រីមាសទីមួយឆ្នាំ ២០២៣នេះ។ នៅពេលច្បាប់ថ្មីនេះ ចូលជាធរមាន សម្ដេច ស ខេង សង្ឃឹមថា អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បានច្រើន។
សម្ដេចក្រឡាហោម ស ខេង បានបង្ហាញក្ដីសង្ឃឹមបែបនេះថា «ខ្ញុំសង្ឃឹមអញ្ចឹង ពីព្រោះថា ដោយសារច្បាប់ចាស់ហ្នឹង វាមានចំណុចមួយចំនួនដែលវាអត់ស្រប ហើយក៏ពេលហ្នឹង គឺបញ្ហាខ្លះវាមិនទាន់លេចឡើង យើងអត់ទាន់ចែងក្នុងច្បាប់ទេ ឧទាហរណ៍ថា ទាក់ទងនឹងការប្រើប្រាស់ផ្លូវល្បឿនលឿនអី ជាដើម»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឲ្យស្របតាមការអភិវឌ្ឍរីចម្រើនរបស់កម្ពុជា។ បើតាមសម្ដេចក្រឡាហោម ស ខេង មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា មិនធ្វើវិសោធនកម្មច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន ពីព្រោះត្រូវធ្វើវិសោធនកម្មជាង ៥០ភាគរយឯណោះ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


