Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ណែនាំឱ្យអាជ្ញាធរជួយដោះស្រាយសំណូមពរ និងទុក្ខលំបាករបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយសំណូមពរ និងទុក្ខលំបាករបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសជួយឧបត្ថម្ភគាំទ្រដល់ពលរដ្ឋក្រីក្រដើម្បីចូលរួមលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគេឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ (DBST) ចំនួន០១ខ្សែ ប្រវែង ៦៣០០ម៉ែត្រ ពីភូមិថ្នល់បត់ ឃុំពោធិ៍រំចាក ដល់ភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី១កុម្ភៈ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានផ្តល់នូវការណែនាំបន្ថែមដល់ក្រុមការងារ ក៏ដូចជាក្រុមប្រឹក្សាឃុំបន្តខិតខំអនុវត្តឱ្យបានជោគជ័យតាមគោលនយោបាយអភិវឌ្ឍន៍ឃុំពោធិ៍រំចាក ឆ្នាំ២០២២-២០២៧។ បន្តចុះសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយសំណូមពរ ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយផ្តល់អាហារូបករណ៍ដល់កូនចៅប្រជាពលរដ្ឋបានទទួលការសិក្សាលើមុខជំនាញវិជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់លាស់សម្រាប់រកការងារធ្វើ ឬប្រកបមុខរបរចិញ្ចឹមជីវិត ជួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ។

លោកបានបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តីកំពុងតែរៀបចំដាក់ឱ្យមានការសិក្សាលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននៅក្នុងគ្រួសារក្រីក្រ ដោយការសិក្សានេះនឹងទៅជាការពិតមួយនាចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយដោយសារនៅឆ្នាំ២០២៣នេះរាជរដ្ឋាភិបាលបានអនុម័តគម្រោងថវិកាជាតិរួចស្រេចទៅហើយ ដូច្នេះមិនអាចបញ្ចូលផែនការនេះបានទេ។

លោកបានបន្តទៀតថា សម្ដេចតេជោ បានបញ្ជាក់ហើយថា រាជរដ្ឋាភិបាលនឹងរ៉ាប់រងសម្រាប់សិស្សដែលទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដែលចេញពីគ្រួសារក្រីក្រគ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ ដោយយកពួកគេទៅបណ្ដុះបណ្ដាលដោយមិនបង់ថ្លៃប៉ុណ្ណោះទេ ប៉ុន្ដែរដ្ឋនឹងមានការឧបត្ថម្ភថវិកាដល់ពួកគេថែមទៀត។ យ៉ាងណាក៏ដោយ លោកបណ្ឌិត ពេជ សោភ័ន បានបញ្ជាក់ថា «កម្ពុជាយើងពិតជាមានភ័ព្វសំណាងណាស់ ដែលមានប្រមុខរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ នាំឱ្យប្រទេសជាតិរក្សាបាននូវសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស»។

លោកបណ្ឌិត ពេជ សោភ័ន សង្កត់ធ្ងន់ថា ការរីកសុះសាយនៃសមិទ្ធផលលើគ្រប់វិស័យនៅទូទាំងស្រុកព្រៃកប្បាសទាំងមូល ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមានផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត មណ្ឌលសុខភាព សាលារៀន
និងវត្តអារាម ដែលសមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន
សម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើមដែលតែងគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។

លោកបានបន្ថែមថា «បើយើងក្រឡេកមកមើលការកសាងហេដ្ឋារចនាសម្ព័ន្ធវិញយើងឃើញថាកម្ពុជា គឺជាប្រទេសដែលបាន និងកំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងលើផ្ទៃប្រទេសក្នុងពេលដែលប្រទេសមួយចំនួនបាននឹងកំពុងតែរងការបំផ្លិចបំផ្លាញហេដ្ឋារចនាម្ព័ន្ធដោយសារសង្រ្គាមទៅវិញ ដូចជាប្រទេសអ៊ុយក្រែន។ នេះបង្ហាញអោយឃើញថា ផ្តើមចេញពីសន្តិភាពពេញលេញដែលយើងរកបានដោយលំបាក គឺយើងមានការប្រឹងប្រែងខ្លាំងណាស់ ទម្រាំប្រទេសយើងមានការអភិវឌ្ឍមានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ខ្វាត់ខ្វែងងាយស្រួលធ្វើដំណើរទៅមកគ្រប់ទីកន្លែងដូចសព្វថ្ងៃនេះព្រោះថា នៅសម័យដែលយើងមានសង្រ្គាមប្រទេសយើងបានទទួលរងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងដោយសារតែការបំផ្លាញដោយគ្រាប់ផ្លោង គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម