ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា បណ្តុះបណ្តាលតម្រង់ទិសជូនបុគ្គលិក និងភ្នាក់ងារថ្មី
អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសជូនបុគ្គលិក និងភ្នាក់ងារថ្មីដែលចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា ក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ មកពី ៥នាយកដ្ឋានមានដូចជា នាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌ និងសហគមន៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ។

វគ្គបណ្ដុះបណ្ដាលនេះមានបុគ្គលិកចូលរួមសរុបចំនួន ៧៩នាក់ ដោយមានគោលបំណងដើម្បីបង្កើននូវចំណេះដឹង និងជំនាញបន្ថែមទៀតឱ្យបានកាតន់ល្អតែល្អប្រសើរ ដែលអាចយកទៅអនុវត្តតាមជំនាញ។ វគ្គបណ្ដុះបណ្ដាល ធ្វើនៅ នៅសាលសន្និសិទ្ធអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ មានធ្វើបទបង្ហាញដោយវាគ្មិនជំនាញរបស់អាជ្ញាធរជាតិអប្សរាស្តីអំពី អាជ្ញាធរជាតិអប្សរា និងការគ្រប់គ្រងតំបន់ឧទ្យានអង្គរ ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ ការងារនាយកដ្ឋានសណ្តាប់ធ្នាប់ ការងារអភិរក្ស និងជួសជុលប្រាសាទ និងប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរជាដើម។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសខាងលើ អញ្ជើញចូលរួមជាអធិបតីដោយ លោក សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថានអង្គរ និងតំណាង លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


