Connect with us

ព័ត៌មានជាតិ

ថ្ងៃ ៨ កុម្ភៈ រដ្ឋសភា នឹងពិភាក្សា និងអនុវត្តសេចក្ដីព្រាងច្បាប់ចំនួនពីរ

បានផុស

នៅ

នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាពេលនេះ បានអនុម័ត បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី ៦ នៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខ​ ដោយមានរបៀបវារៈពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ​ គឺ សេចក្តីព្រាងច្បាប់ ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងទឹកស្អាត។

សូមជម្រាបថា កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣កន្លងទៅនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)” និងសេចក្តីព្រាងច្បាប់ ស្តីពី  “ការគ្រប់គ្រងទឹកស្អាត”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម