ព័ត៌មានជាតិ
ចំនួនពលរដ្ឋរងគ្រោះដោយទឹកជំនន់ កើនដល់៤៤នាក់ ប៉ះពាល់ស្រូវជិត៣សែនហិកតា
យោងតាមទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលទើបទទួលបាននៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ជំនន់ទឹកភ្លៀង ឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ ស្មើ១២១ ក្រុង ស្រុក ខណ្ឌ (ពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ , ភ្នំពេញ, បាត់ដំបង, ស្វាយរៀង, ត្បូងឃ្មុំ, ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ , កោះកុង, ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្តាល, កំពង់ឆ្នាំង, កំពង់ធំ)។

ប្រជាជនជម្លៀសប្រមាណ១១,៨៩៦គ្រួសារ ស្មើប្រមាណ៤៧,៥៨៤នាក់ ,ប្រជាជនស្លាប់៤៤នាក់ (ធៀបល្ងាច ថ្ងៃទី២៦ ខែតុលា កើន១នាក់ នៅខេត្តកំពង់ធំ) ផ្ទះប៉ះពាល់ប្រមាណ១៣៤,០០៣ខ្នង និងខូចខាត៦៣ខ្នង សាលារៀនលិចទឹកប្រមាណ៩៥១កន្លែង និងវត្តលិចទឹកប្រមាណ៣០៧កន្លែង។

ស្រូវលិចទឹកប្រមាណ២៨៤,៩៦១ហិកតា និងដំណាំរួមផ្សំលិចទឹក៩៧,០២៩ហិកតា, ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ៦២៧គ.ម ផ្លូវលំជនបទលិចទឹកប្រមាណ១,៦៨៥ គ.ម , ទំនប់ ប៉ះពាល់ប្រមាណ៤៩គ.ម, ប្រឡាយមេប៉ះពាល់ប្រមាណ២៧១គ.ម, ប្រឡាយរងប៉ះពាល់ប្រមាណ ២៧២គ.ម, ប្រឡាយប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ១៤៦គ.ម, ច្រាំងទន្លេ ប៉ះពាល់២១៩៥ ម។

សូមបញ្ជាក់ថា របាយការណ៍នេះ គិតចាប់ពីថ្ងៃទី០១កញ្ញា រហូតដល់ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០៕



អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


