Connect with us

ព័ត៌មានជាតិ

ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ

បានផុស

នៅ

ស្វាយចន្ទី ជាដំណាំឧស្សាហកម្ម ដ៏មានសារៈសំខាន់សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ដែលបច្ចុប្បន្ន​ដំណាំ​មួយ​ប្រភេទ​នេះ បានជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញ​ទៅ​ក្រៅ​ប្រទេស​ច្រើនជាងគេ ទាំងឆៅ និងកែច្នៃ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។ នេះបើតាមការឱ្យដឹងពី​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២ គ្រាប់ស្វាយចន្ទីឆៅ សរុបចំនួន ៤៦៩ ៥១៥,១៥តោន ត្រូវបានចរាចរលើទីផ្សារអន្តរជាតិ ទៅច្រើនប្រទេស ដែលរួមមាន​នាំចេញ​ទៅប្រទេសវៀតណាម សរុប ៤៦៧ ៣០១,២២ តោន; ប្រទេសថៃ ២០៥០ តោន; ប្រទេសឥណ្ឌា ១៥០,១៦ តោន; ប្រទេសចិន ១៣,៥៨តោន​; ប្រទេសជប៉ុន ០,១៤តោន និងប្រទេសហ្វីលីពីន ០,០៥តោន។

ដោយឡែក ចំពោះគ្រាប់ស្វាយចន្ទីកែច្នៃរួច សរុបចំនួន ៥៩៩,៩៣ តោន គឺត្រូវបាននាំចេញទៅ ៦ប្រទេស ដែលក្នុងនោះ នាំចេញ​ទៅកាន់​ប្រទេសថៃ ចំនួន ២៦៤,៤៤តោន; ប្រទេសចិន ២២៩,៨៤តោន; ប្រទេសជប៉ុន ៧៤,៤៣តោន កោះតៃវ៉ាន់ ២៤តោន; ប្រទេសកូរ៉េ ៧,១០តោន និងប្រទេសស្វីស ០,១២តោន ។

បើតាមរបាយការណ៍បូកសរុបការងាររបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២០២១-២០២២) បញ្ជាក់ថា ដំណាំស្វាយចន្ទី គឺត្រូវបានដាំដុះលើផ្ទៃដីសរុប ៤០៥ ៩៩១ ហិកតា ហើយទទួលបានបរិមាណផលសរុប ៤៧២ ៦៣៦ តោន។ ថ្វីបើស្វាយចន្ទីជាដំណាំឧស្សាហកម្មរយៈពេលវែង តែដំណាំប្រភេទនេះ មិនរើសដី ងាយស្រួលដាំដុះ ហើយធុន នឹងអាកាសធាតុ ដែលភាគច្រើន​គឺដាំដុះនៅ​តំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង កោះកុង។ ដំណាំស្វាយចន្ទីនេះ ក៏មានការដាំដុះ នៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរ ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម