ព័ត៌មានជាតិ
តើស្ថានីយបញ្ចូលរថយន្តអគ្គិសនីរបស់ក្រសួងសាធារណការ មាននៅកន្លែងណាខ្លះ?
សព្វថ្ងៃនេះ ក្រសួងសារធារណការ និងដឹកជញ្ជូនមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ចំនួន៣ទីតាំងរួចមកហើយ ចំណែក១ទីតាំងទៀត ក៏នឹងត្រៀមបើកសម្ពោធដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះដែរ។ នេះបើតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កន្លែងដែលសម្រាប់បញ្ចូលថាមពលរថយន្តអគ្គិសនីរបស់ក្រសួងមាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ចំណែក ស្ថាយនីយនៅខេត្តបាត់ដំបង មិនទាន់បើកឱ្យមានដំណើរការនៅឡើយទេ ប៉ុន្តែ នឹងត្រូវបើកសម្ពោធក្នុងពេលឆាប់ៗនេះផងដែរ។
សរុបទាំងអស់ គឺមាន៤ ស្ថានីយ តែមានម៉ាស៊ីនបញ្ជូលថាមពលអគ្គិសនីចំនួន៧។ សម្រាប់ស្ថានីយទី១ ដែលមាននៅរាជធានីភ្នំពេញ គឺមានទីតាំងស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំងផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រីឯ ទីតាំងទី២នៅខេត្តសៀមរាប គឺស្ថិតនៅក្នុងក្រុងសៀមរាប ដែលមានទីតាំងនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ផ្លូវមាត់ស្ទឹង។ ទីតាំងទី៣ ខេត្តព្រះសីហនុ ស្ថិតនៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ខាងត្បូងវិមានឯករាជ្យ វិថីឯករាជ្យ។ ទីតាំងទី៤ ដែលត្រៀមនឹងបើកដំណើរការនៅខេត្តបាត់ដំបងមាននៅក្រុងបាត់ដំបងតែម្តង។ នេះបើតាមការបង្ហាញរបស់ក្រសួង។


ចំពោះម៉ាស៊ីនទាំង៧វិញនោះ មាន៤ម៉ាស៊ីនស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំណែក ៣ម៉ាស៊ីនទៀត ស្ថិតនៅទីតាំងស្ថានីយទាំង៣ខេត្តខាងលើ។ យ៉ាងណាមិញ ក្រសួងក៏មានគម្រោងដំឡើងបន្ថែមទៀតសម្រាប់ខេត្តនានាក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីបម្រើដល់ពលរដ្ឋដែលបានប្រើប្រាស់យានយន្តបញ្ចូលថាមពលអគ្គិសនីនេះ៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


