ព័ត៌មានជាតិ
គូស្នេហ៍មួយគូចាក់សាំងដុតខ្លួនឯងក្នុងបន្ទប់ផ្ទះសំណាក់ ដោយសារវិបត្តិស្នេហា
(ខេត្តស្វាយរៀង)៖ យុវជន យុវតីដែលជាគូសង្សារនឹងគ្នា បានសម្រេចចិត្តចាក់សាំងដុតខ្លួនឯងបណ្តាលឱ្យបាត់បង់ជីវិតទាំងពីរនាក់ នៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង នៅខេត្តស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះសំណាក់យីហោ ៧៧៧៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមលោក មាស ធួក អធិការនគរបាលស្រុករំដួល បានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល និងនារីឈ្មោះ អាន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។

លោកអធិការបន្តថា ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះសំណាក់ ៧៧៧៧ មានអគ្គិភ័យមួយកើតឡើង កម្លាំងជំនាញបច្ចេកទេសស្រុក បានសហការជាមួយជំនាញខេត្ត និងលោកវេជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពីលោក បូរា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ នៅបន្ទប់លេខ១៩ ក្នុងផ្ទះសំណាក់ខាងលើ។
ប្រភពបន្តថា ក្រោយពិនិត្យរួចសមត្ថកិច្ចបានសន្និដ្ឋានថា សាកសពអ្នកទាំងពីរស្លាប់ដោយសារធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯង មូលហេតុមានវិបត្តិស្នេហា។

តាមការបំភ្លឺរបស់ឈ្មោះ ជំ ស៊ីថា ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច មានមនុស្សប្រុសស្រី២នាក់ បានជិះម៉ូតូមួយគ្រឿងមកជួលបន្ទប់លេខ ១៩របស់ខ្លួន ដើម្បីសម្រាក១យប់ រហូតដល់ម៉ោង៧និង៣០នាទីព្រឹក ស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់ដែលអ្នកទាំងពីរជួល ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយធ្វើកោសល្យវិច្ឆ័យរួចរាល់សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ:ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


