ព័ត៌មានជាតិ
ក្រូចពោធិ៍សាត់ ២ ឆ្នាំចុងក្រោយ នៅតែរក្សាតម្លៃទីផ្សារបានល្អ ស្របមានតម្រូវការច្រើនពីពលរដ្ឋ
ក្រូចពោធិ៍សាត់នៅតែរក្សាកេរ្តិ៍ឈ្មោះជាដំណាំយុទ្ធសាស្រ្តរបស់ខេត្តបាត់ដំបង ហើយប៉ុន្មានឆ្នាំនេះនៅតែរក្សាបានតម្លៃល្អនៅលើទីផ្សារ បើទោះបីផ្ទៃដីដាំដុះមិនមានការពង្រីកបន្ថែមក៏ដោយ។
ជុំវិញការដាំដុះដំណាំក្រូចពោធិ៍សាត់ លោក ហេង សិទ្ធ មន្រ្តីមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីដឹងថា ឆ្នាំនេះផ្ទៃដីដាំដុះក្រូចពោធិ៍សាត់បើធៀបឆ្នាំមុនមិនខុសគ្នាប៉ុន្មានទេ ខណៈទិន្នផលស្ថិតក្នុងរង្វង់ចន្លោះពី ១៧ ទៅ ១៨ តោនដោយសារតែ ២ ឆ្នាំចុងក្រោយ អាកាសធាតុមិនសូវអំណោយផលសម្រាប់ការដាំដុះដំណាំសក្តានុពលមួយនេះ។
មន្រ្តីរូបនេះបានបញ្ជាក់ថា ទិន្នន័យជាក់លាក់ពីការដាំដុះដំណាំក្រូចពោធិ៍សាត់រហូតដល់ពាក់កណ្តាលខែវិច្ឆិកា ទើបស្រង់របាយការណ៍បាន។

ក្រូចពោធិ៍សាត់ក្រៅពីមានតម្រូវការនៅទីផ្សារក្នុងខេត្ត ក៏បាននាំចេញតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេស។ ដោយសារភាពល្បីល្បាញរសជាតិតាំងពីជំនាន់ដើមរហូតដល់បច្ចុប្បន្ន បានជំរុញឲ្យកសិករដែលប្រកបរបរដាំដុះក្រូចពោធិ៍សាត់ ក្នុងខេត្តបាត់ដំបង រកចំណូលប្រចាំរដូវកាលដើម្បីទ្រទ្រង់ជីវភាពពីមួយឆ្នាំទៅមួយឆ្នាំក្រៅពីដាំដុះដំណាំស្រូវ។
អាជីវករលក់នៅតាមគោលដៅក្នុងខេត្តដូចជាតាមបណ្តោយផ្លូវជាតិលេខ៥ ក៏ដូចជានៅតាមទីផ្សារនានាក្នុងខេត្តបានប្រាប់កម្ពុជាថ្មីថា ក្រូចពោធិ៍សាត់មានតម្រូវការច្រើន។ ចំណែកតម្លៃមិនខុសពីឆ្នាំកន្លងទៅនោះទេ ហើយអតិថិជនក៏នៅតែពេញនិយមបរិភោគដដែលរួមទាំងអតិថិជនមកពីទីឆ្ងាយៗផងដែរ។

អ្នកស្រី ចាន់ធី អាជីវករលក់ក្រូចពោធិ៍សាត់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចឃុំអន្លង់វិល ក្នុងស្រុងសង្កែ ខេត្តបាត់ដំបងបានឲ្យដឹងថា អ្នកស្រីរកចំណូលប្រចាំថ្ងៃដោយសារតែលក់ក្រូចពោធិ៍សាត់ ហើយតាមការសង្កេតរបស់អ្នកស្រី អតិថិជនដែលមកទិញភាគច្រើនមកពីបណ្តាខេត្តផ្សេងៗច្រើនជាងពលរដ្ឋរស់នៅក្នុងខេត្ត។
បើតាមអ្នកស្រី ចាន់ធី ដែលលក់ក្រូចពោធិ៍សាត់តាំងពីក្នុងអំឡុងឆ្នាំ ១៩៩៩ ប្រាប់ថា តម្លៃក៏មានការប្រែប្រួលខ្លះៗ តែក្នុងរយះពេល ២ ឆ្នាំនេះតម្លៃនៅថេរ។ អ្នកស្រីបន្តថា ក្រូចដែលអ្នកស្រីទិញមកលក់យកតែប្រភេទលេខ ២ និងលេខ ១ ដោយលក់បន្តក្នុងតម្លៃ ១៥ ០០០ រៀលក្នុងមួយផ្លូន (ស្មើ៤០ផ្លែ) សម្រាប់ផ្លែក្រូចប្រភេទលេខ២ ចំណែកផ្លែលេខ ១ លក់តម្លៃ ២០ ០០០ រៀលក្នុងមួយផ្លូន។
ចំណែកអាជីវករម្នាក់ទៀតគឺលោក សាលី ដែលលក់ក្រូចពោធិ៍សាត់ជាយូរឆ្នាំដែរនោះ ជ្រើសរើសលក់ផ្លែក្រូចប្រភេទស្តង់ដាតែប៉ុណ្ណោះ។ ផ្លែក្រូចដែលលោកបានបញ្ជាទិញ គឺប្រភេទផ្លែក្រូចល្អ ដែលជាផ្លែតម្រូវតាមស្តង់ដារ ហើយមាន ៣ ប្រភេទតម្លៃខុសៗពីគ្នា។
លោក សាលីបញ្ជាក់ដូច្នេះថា «ក្រូចដែលខ្ញុំបញ្ជាទិញពីកសិករសម្រាប់ផ្លែលេខ៣ គឺទិញក្នុងតម្លៃ ៣ មុឺនរៀលក្នុងមួយផ្លូន លេខ ២ តម្លៃ ៤ មុឺនរៀល ក្នុងមួយផ្លូន និងលេខ ១ តម្លៃ ៥ មុឺនរៀល។ រហូតមកដល់ពេលនេះខ្ញុំរកក្រូចផ្ញើឲ្យអតិថិជន លែងចង់បានព្រោះម្ចាស់ចម្ការថា ពេលនេះវាចង់ផុតការប្រមូលផលហើយ»៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


