Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី អំពាវនាវដល់និស្សិតត្រូវបន្តប្រឹងប្រែងរៀនសូត្រ ដោយមិនមែនបញ្ចប់ត្រឹមទទួលសញ្ញាបត្រឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់និស្សិត ត្រូវបន្តប្រឹងប្រែងសិក្សារៀនសូត្រ ដោយមិនមែនបញ្ចប់ត្រឹមទទួលសញ្ញាបត្រឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី ១៦ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់និស្សិត ដែលទទួលសញ្ញាបត្រនៅពេលនេះ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៀត មិនមែនបញ្ចប់ត្រឹមនេះឡើយ។ តាមសម្ដេចនាយករដ្ឋមន្ត្រី សញ្ញាបត្រ គឺជារឿងមួយ តែរឿងសំខាន់ជាងនេះ គឺសកម្មភាព និងប្រសិទ្ធិភាពការងារទៅវិញទេ។

ប្រមុខរាជរដ្ឋាភិបាល លើកឡើងបែបនេះថា «រឿងនេះ សូមកុំមើល កុំឃើញថា ខ្លួនបានទទួលបណ្ឌិត ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបរិសញ្ញាបត្រហើយ គឺជារឿងចប់ មិនមែនទេ ក៏ដូចជាគ្នាដែរ មន្ត្រី កុំថា ខ្លួនធ្វើរដ្ឋមន្ត្រី ខ្លួនធ្វើឧបនាយករដ្ឋមន្ត្រី ឬធ្វើនាយករដ្ឋមន្ត្រី ឬធ្វើប្រធានសភា អនុប្រធានសភា ខ្លួនមិនរៀន សមាជិកសភា ខ្លួនមិនរៀន អត់ទៅរួចទេៗ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម១០ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម១០ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម១០ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម