Connect with us

ព័ត៌មានជាតិ

គ​.​ជ​.​គ​.​ម ​ចុះ​អនុស្សរណៈ​ ជា​មួយ​​អង្គការ​ជំនួយ​របស់​វិហារ​ដា​ណឺ​ម៉ាក​ លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​​

បានផុស

នៅ

គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ (​គ​.​ជ​.​គ​.​ម​) ​និង​អង្គការ​ជំនួយ​របស់​វិហារ​ដា​ណឺ​ម៉ាក​ប្រចាំ​នៅ​កម្ពុជា​ បាន​ចុះ​អនុស្ស រណៈ​រួមគ្នា​​ លើ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ នៅ​​កម្ពុជា​។​

​ពិធី​ចុះ​អនុស្សារណៈ​នេះ​ បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៥ ​ខែមករា ​ឆ្នាំ​២០២១​ ក្រោម​អធិបតីភាព លោក ហង្ស សាមឿន​ អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ តំណាងឱ្យលោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១គណៈកម្មាធិការ​ជាតិ ​គ្រប់គ្រង​គ្រោះមហន្តរាយ​ និងលោកស្រី គ្រីស្ទី​ន រ៉ា​ស្មូ​សិ​ន្គ​ នាយិកាអង្គការ​ជំនួយ​របស់ វិហារ​ដា​ណឺ​ម៉ាក ប្រចាំ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគី​ទាំង​ពី​រ បា​ន​ជំរុញ​ និង​អភិវឌ្ឍ​កិ​ច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​ និង​ការ​ឆ្លើយតប​ជាបន្ទាន់​នៅ​កម្ពុជា ក្នុងពេល​មាន​គ្រោះ​ម​ហ​ន្ត​រាយ​កើតឡើង​ដោយ​ធម្ម​ជាតិ​ និង​មនុស្ស​បង្កឡើង​ និង​ធ្វើតាម​ច្បាប់​វិធាន​បទបញ្ជា​ និ​ង​គោលនយោបាយ​ជាតិ​ជា​ធរមាន​​។​

​លោក ហង្ស សាមឿន​ អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អង្គការ​ជំនួយ​របស់​វិហារ​ដា​ណឺ​ម៉ាក​នៅ​កម្ពុជា​ ដែល​កន្លងមក​តែងតែ​ជួយ​គាំទ្រ​ និង​កិច្ច​ស​ហការជា​មួយ​រាជរដ្ឋាភិបាល​ និង​ជាពិសេស​សហការ​​រវាង​គណៈ​កម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ជា​បន្តបន្ទាប់​លើ​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និង​ចូលរួមលើកកម្ពស់​ការយល់ដឹង និង​បង្កើន​សមត្ថភាព​អំពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និងការឆ្លើយតប​គ្រោះអាសន្នតាមរយៈ​វេទិកា ការបណ្តុះបណ្តាល សិក្ខា​សាលា សារព័ត៌មាន ការប្រាស្រ័យ​ទាក់ទង​ និង​ការបោះ​ពុ​ម្ភ​ឯកសារ​ផ្សព្វផ្សាយ ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ស្តីពី​គោលនយោបាយ និង​សកម្មភាព​ពាក់ព័ន្ធ នឹង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ និង​ការគ្រប់គ្រង​គ្រោះ​មហន្តរាយ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម