ព័ត៌មានជាតិ
សមាគមកែលម្អជីវភាពកសិករ ពង្រីកខ្លួន២ខេត្តបន្ថែមទៀត ដែលមានសមាជិកសរុបជិត២.០០០ក្រុម
សមាគមកែលម្អជីវភាពកសិករ ក្រោមក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម ខ្នាតតូចតំបន់ទន្លេសាប បាននិងកំពុងអនុវត្តលើខេត្តគោលដៅចំនួន៧ ដែលមានសមាជិកជាង៥ម៉ឺននាក់ ស្មើរនឹងជិត២.០០០ក្រុម។

នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ សមាគមកែលម្អជីវភាពកសិកររៀបចំកម្មវិធីសន្និបាតលើកទី៥ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ធំ។ ក្នុងឱកាសនោះលោកស្រី ម៉ន លក្ខិណា ប្រធានទីប្រឹក្សាសមគមកែលម្អជីវភាពកសិករលើកឡើងថា សមាគមកែលម្អជីវភាពកសិករត្រូវបានបង្កើតទ្បើង និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៧ ក្រោមក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប។ សមាគម បាននឹងកំពុងបន្តការគាំទ្រ និងបន្តរក្សានិរន្តរភាពក្រុមកែលម្អជីវភាពជាង១.៩០០ក្រុម ដែលក្នុងនោះក្រុមជាង១.២០០ក្រុម ជាក្រុមនៅក្នុងខេត្តគោលដៅចាស់ទាំង៥ មាន (ខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និងត្បូងឃ្មុំ) និងនៅក្នុងឆ្នាំ២០២៣នេះ សមាគមបាននឹងកំពុងបន្តការគាំទ្រក្រុមកែលម្អជីវភាពក្រុមថ្មី ចំនួន៦៩៩ក្រុម ជាក្រុមថ្មីស្ថិតនៅក្នុងខេត្តគោលដៅថ្មី គឺខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តកំពង់ធំ ផងដែរ។
គោលដៅនៃសមាគម គឺជាកាផ្តល់ទុនដល់សមាជិកក្នុងក្រុម ក្នុងការផ្តល់កម្ចីទុនក្នុងអត្រាការប្រាក់ទាបងាយស្រួលខ្ចីសងដើម្បីបង្កើតមុខរបរក្នុងការជួយជីវភាព។ ចំពោះការប្រាក់ដែលទទួលបានពីកូនក្រុមត្រូវបានរៀបចំជាថវិកាសជាហិបសង្រ្គោះ សម្រាប់សមជិកក្នុងក្រុមនៅពេលជួបហានិភ័យផ្សេងៗ ពង្រីកទុនបន្ថែម ហើយថវិកាមួយផ្នែកទៀត ត្រូវបានប្រើប្រាស់ចូលទៅក្នុងភាគលាភ នៃដើមទុនសមាជិកនីមួយៗផងដែរ។

លោកស្រីបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ទុនបង្វិលពីគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបមានជិត១២លានដុល្លាអាមេរិកហើយបច្ចុប្បន្ននេះក្រុមទាំងអស់មានទ្រព្យសកម្មប្រមាណជាង១៧លានដុល្លា អាមេរិក។

ក្នុងឱកាសនោះដែរលោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ លើកឡើងថា សមាគមកែលម្អជីវភាពកសិករ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសបង្កើតមុខរបរបន្ថែម នៅតាមមូលដ្ឋានរៀងៗខ្លួន ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋា ភិបាលក្នុងបេសកម្មកាត់បន្ថយភាពក្រី។ ហើយសមាគមជាផ្នែកដែលអាចរក្សានិរន្តរភាពក្រុមកែលម្អជីវភាព ទាំងអស់ដែលបង្កើតទ្បើងដោយគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិករខ្នាតតូចតំបន់ទន្លេសាបយើងនេះ។

គោលបំណង សំខាន់ៗរបស់សន្និបាតសមាគមនៅថ្ងៃនេះ គឺនឹងធ្វើការបង្ហាញអំពីលទ្ធផល សម្រេចបានក្នុងឆ្នាំ២០២២, បង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុម និងសមាគម ឆ្នាំ២០២២ និងបង្ហាញផែនការយុទ្ធសាស្ត្រសមាគម ផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៣។ ដូច្នេះ លោក លោកស្រី ទីប្រឹក្សាគម្រោង សេវាករ ក្រុមប្រឹក្សាភិបាលសមាគម និងតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ សង្កាត់ទាំងអស់ សូមបន្តការយកចិត្តទុកដាក់ក្នុងការជួយតម្រង់ទិសដៅសមាគម និងជួយដោះស្រាយបញ្ហា នានាដែលកើតមានទ្បើងក្នុងសមាគម ដើម្បីរក្សានូវនិរន្តរភាព ភាពរីកចម្រើនដល់ក្រុមកែលម្អជីវភាពបន្តទៀត៕
អត្ថបទ៖ ឈាង មករា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


