ព័ត៌មានជាតិ
អង្គការ និងសមាគមជាង១០០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងពេល៩ខែឆ្នាំនេះ
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមចំនួន១៦៨ទៀត បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ក្នុងចំណោមសមាគម និងអង្គការ ដែលបានចុះបញ្ជីនោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា មានសមាគមចំនួន១០២ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៦។ ស្របពេលគ្នានេះ ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការចេញពីបញ្ជីចំនួន៦៩។

លោក ទូច សុឃៈ បានបន្ថែមថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បច្ចុប្បន្នមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន ៦ ៦៤៩ហើយ ដោយក្នុងនោះ មានសមាគមចំនួន ២ ៩២៣ អង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ៥៧០ និងសហគមន៍ជនជាតិដើមភាគតិចចំនួន ១៥៦។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ថា ជាការឆ្លុះបញ្ចាំងពីលំហនៃការអនុវត្តសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់។

យោងតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សមាគមក្នុងស្រុក សំដៅដល់អង្គការសមាជិកភាពដែលត្រូវបានបង្កើតឡើងក្រោមច្បាប់ របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬ មិនយកកម្រៃមកចែកគ្នា។ ចំណែក អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក សំដៅដល់អង្គការមិនមែនសមាជិកភាពរួមទាំងមូលនិធិ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងផ្តល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើនដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


