ព័ត៌មានជាតិ
សមាគមCEMEA មានវេបសាយនិងបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនជាផ្លូវការ
ភ្នំពេញ ៖ ក្នុងគោលដៅពង្រឹងសមត្ថភាព ក៏ដូចជាជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យបានកាន់តែទូលំទូលាយ ដល់មជ្ឈដ្ឋានជាតិ អន្តរជាតិ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)បានបង្កើតវេបសាយ និងគេហទំព័ររបស់ខ្លួនជាផ្លូវការហើយ។
វេបសាយរបស់សមាគមនេះមានឈ្មោះwww.cemea.biz និងបណ្តាញទំនាក់ទំនងសង្គមមានឈ្មោះ “សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា” និងមានបណ្តាញទំនាក់ទំនងសង្គមដូចជា Tik Tok , Telegram ផងដែរ។

លោកយិន លាងគង់ ប្រធានសមាគមCEMEA បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ មេសានេះថា ក្រោយការប្រជុំរបស់ថ្នាក់ដឹកនាំសមាគម យើងបានសម្រេចដាក់ដំណើរការវេទិកាខាងលើនេះ ដើម្បីជំរុញផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ចជាតិ អន្តរជាតិ វិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ផ្សារហ៊ុនជាដើម និងសារអប់រំផ្សេងៗ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ទាក់ទងនឹងដំណើរវវត្តន៍នៃសេដ្ឋកិច្ច សង្គម ក៏ដូចជាអប់រំឲ្យសាធារណជនបានយល់ដឹងពីជម្រើសនៃការវិនិយោគ ហានិភ័យផ្សេងៗ ដែលពួកគេគួរប្រុងប្រយ័ត្ន មុនសម្រេចចិត្តបណ្តាក់ទុនលើរឿងអ្វីមួយ។
លោកបន្តថា “ការផ្លាស់ប្តូរនិន្នាការសង្គម គឺផ្តើមចេញពីវិស័យព័ត៌មាន ដែលជាកញ្ចក់ឆ្លុះបង្ហាញតឋភាពពិតក្នុងសង្គមផង និងជាកញ្ចក់ឆ្លុះបញ្ចាំងនូវសកម្មភាពដែលកើតមានប្រចាំថ្ងៃផង”។ លោកបន្តថា “ការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ជាការសាបព្រួសនូវពុទ្ធដ៏ល្អដល់សង្គមជាតិ ផ្ទុយទៅវិញការផ្សព្វផ្សាយព័ត៌មាន ដែលអវិជ្ជមាន ជាការសាបព្រូសថ្នាំពុលដល់សង្គមជាតិ”។
លោកយិន លាងគង់បានបន្តថា បរិបទកម្ពុជាបានផ្លាស់ប្តូរហើយ និន្នាការសេដ្ឋកិច្ច សង្គមកាន់តែរីកចម្រើន ហេតុនេះទើបថ្នាក់នាំសមាគមCEMEA ចង់រួមចំណែកជាផ្នែកមួយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញ ក៏ដូចជាផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច មានលក្ខណៈគ្រប់ជ្រុងជ្រោយ បទវិភាគ ប្រកបដោយមូលដ្ឋានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចាក់គ្រឹះ ចំណេះដឹងដល់ប្រជាជាតិនេះ ឲ្យមានចំណេះដឹងកាន់តែទូលាយ សម្រាប់ជាមូលដ្ឋានសម្រេចចិត្ត ក្នុងដំណើរជីវិត ក៏ដូចជាអាជីវកម្មរបស់ពួកគេប្រចាំថ្ងៃ៕
ដោយ ៖ គង់ សូរិយា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


