ព័ត៌មានជាតិ
សមាគម TYDA និងធនាគារអេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈ ដើម្បីបុព្វហេតុការងារមនុស្សធ៌ម
ការចុះអនុស្សរណៈរវាងធនាគារអេស៊ីលីដា និងសមាគម TYDA ដើម្បីការងារមនុស្សធម៌ កាលពីរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣ ធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងចំនួនទឹកប្រាក់ចំនួន ៤០ ម៉ឺន ដុល្លារអាមេរិក ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និង លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅស្នាក់ការកណ្តាលធនាគារអេស៊ីលីដា។

លោកបណ្ឌិត អ៉ិន ចាន់នី បានមានប្រសាសន៍ថា ធនាគារអេស៊ីលីដា មានមោទនភាពណាស់ដែល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ បានជ្រើសរើសធ្វើជាដៃគូក្នុងកិច្ចការងារមនុស្សធម៌ នេះជាកត្តាជំរុញលើកទឹកចិត្តដល់ធនាគារផងដែរ។ លោកបន្តថាការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងនូវទំនាក់ទំនងរវាងធនាគារ អេស៊ីលីដា និងសមាគម TYDA ដោយធនាគារបានចូលរួមឧបត្ថម្ភលើផ្នែកហិរញ្ញវត្ថុ ដល់ TYDA ក្នុងទឹកប្រាក់ចំនួន៤០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់សកម្មភាពការងារសប្បុរសធម៌ របស់សមាគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ ក្នុងការព្យាបាលជូនប្រជាជនដោយឥតគិតថ្លៃ ក៏ដូចជាជួយសម្រាលបន្ទុកដល់គ្រួសារ ដែលខ្វះខាតនៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្ត ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការគាំទ្រការងារសប្បុរសធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

លោកជំទាវបានមានប្រសាសន៍ថា ភាពជាដៃគូនៅថ្ងៃនេះ គឺបានបង្ហាញពីការប្ដេជ្ញាចិត្ត របស់ក្រុមការងារសមាគម ដែលត្រូវទទួលស្គាល់កាន់តែច្រើនឡើងពីសាធារណជន ហើយមានយុវជនកាន់តែច្រើនឡើងមានឆន្ទៈ ក្នុងការចូលរួមដំណើរជាមួយ TYDA ក្នុងការដោះស្រាយបញ្ហាសុខភាពជូនប្រជាជន។
លោកជំទាវបានបង្ហាញក្ដីសង្ឃឹមថា ធនាគារ អេស៊ីលីដា នឹងបន្តជួយគាំទ្រដល់ សមាគមបន្តទៀត ដើម្បីផ្ដល់ឱកាស លទ្ធភាព និងការបណ្ដុះបណ្ដាលសមត្ថភាព ដល់សមាជិក និងក្រុមការងារ ដើម្បីជួយប្រជាពលរដ្ឋខ្មែរ ដែលលំបាកពិតប្រាកដ។ លោកជំទាវបញ្ជាក់ថា គ្មានអ្វីធំជាងជីវិត សុខភាព ក្តីសុខគ្រួសារ ដែលគ្រប់គ្នាបានចូលរួមជួយដល់ប្រជាពលរដ្ឋ ដោយក្នុងនោះទាមទារមានការចូលរួម ផ្ដល់លទ្ធភាពពីវិស័យឯកជន និងផ្នែកដែលពាក់ព័ន្ធនានា។

សូមបញ្ជាក់ថា អនុស្សរណៈការយោគយល់ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTYDA និងធនាគារអេស៊ីលីដា ភីអិលស៊ីក្នុងចំនួនទឹកប្រាក់ចំនួន ៤០ម៉ឺនដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំគឺឆ្នាំទី១ចំនួន១៥ម៉ឺនដុល្លា ឆ្នាំទី២ចំនួន១៥ម៉ឺនដុល្លា ឆ្នាំទី៣ចំនួន១០ម៉ឺនដុល្លា ក្នុងគោលបំណងផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ដល់សហគមក្រីក្រទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ការចូលរួមរបស់យុវជនស្ម័គ្រចិត្តក្នុងការងារសង្គម៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ