កីឡា
កីឡាករ Daku របស់អាល់បានីរងការពិន័យ២ ប្រកួត
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានដាក់ទណ្ឌកម្មលើខ្សែប្រយុទ្ធអាល់បានីកីឡាករ Mirlind Daku ជាមួយនឹងការហាមប្រាមចូលលេង២ប្រកួត ចំពោះការស្រែកច្រៀងបែបជាតិនិយមអំពីប្រទេសស៊ែប៊ី និងម៉ាសេដូនខាងជើង។

មន្ត្រី UEFA បាននិយាយកាលពីថ្ងៃអាទិត្យថា Mirlind Daku ត្រូវបានពិន័យមិនឲ្យចូលទីលានចំនួន២ប្រកួតសម្រាប់ក្រុមជម្រើសជាតិអាល់បានី ក្រោយកីឡាករវ័យ២៦ឆ្នាំរូបនេះបានការស្រែកច្រៀងបែបជាតិនិយមអំពីប្រទេសស៊ែប៊ី និងម៉ាសេដូនខាងជើង ក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលជាមួយក្រុមក្រូអាត។
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បាននិយាយថា ការស្រែកនោះនាំឲ្យបាល់ទាត់ធ្លាក់ចូលក្នុងរូបភាពមិនល្អ។ យ៉ាងណាមិញកីឡាករកូសូវ៉ូ ដែលបានប្តូរពីការលេងឲ្យក្រុមកូសូវ៉ូទៅអាល់បានីកាលពីឆ្នាំមុន Mirlind Daku ក៏បានសុំទោសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះកំហុសរបស់ខ្លួនផងដែរ។

កីឡាករ Mirlind Daku បាននិយាយថា ៖«ខ្ញុំក៏ដូចកីឡាករដទៃទៀតដែរ ក្នុងគ្រានោះអារម្មណ៍គឺស្ថិតនៅកម្រិតមួយដែលពិបាកគ្រប់គ្រង។ អ្នកដែលអាចយល់វាបានគឺមានតែអ្នកនៅលើទីលានប៉ុណ្ណោះ។ វាពិបាកក្នុងការរៀបរាប់អំពីអារម្មណ៍នៃការលេងឱ្យក្រុមជម្រើសជាតិនេះ។ សម្រាប់អ្នកគាំទ្រដ៏អស្ចារ្យទាំងនេះ ដែលផ្តល់ឱ្យយើងនូវក្តីស្រឡាញ់គ្មានដែនកំណត់»។
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បាននិយាយថា ៖«ចៅក្រមផ្នែកវិន័យរបស់ខ្លួនបានរកឃើញថា Daku មានពិរុទ្ធពីបទ មិនគោរពតាមគោលការណ៍ទូទៅនៃការប្រព្រឹត្ត។ ការបំពានលើច្បាប់ជាមូលដ្ឋាននៃការប្រព្រឹត្តសមរម្យ ការប្រើប្រាស់ព្រឹត្តិការណ៍កីឡាសម្រាប់ការបង្ហាញពីសកម្មភាពផ្សេង និងការធ្វើឱ្យកីឡាបាល់ទាត់មានរូបភាពមិនល្អ»។

សហព័ន្ធបាល់ទាត់អាល់បានីក៏ត្រូវបានពិន័យជាប្រាក់សរុបចំនួន៤៧,៥០០អឺរ៉ូ ចំពោះការប្រព្រឹត្តរបស់ Daku និងឧប្បត្តិហេតុផ្សេងទៀត។ UEFA បានចោទប្រកាន់អ្នកគាំទ្រអាល់បានីពីការស្រែកពាក្យស្លោកប្រឆាំងស៊ែប៊ី។ ពាក្យស្លោកមួយក្នុងចំណោមពាក្យស្លោកដែលអ្នកគាំទ្របានស្រែកថា«Kill, kill the Serb»ដែលឆ្លុះបញ្ចាំងពីភាពតានតឹងដ៏យូរអង្វែងរវាងជនជាតិអាល់បានី និងស៊ែប៊ី ជុំវិញសង្រ្គាមកូសូវ៉ូឆ្នាំ១៩៩០៕
ប្រភព៖ DW
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?