ព័ត៌មានអន្ដរជាតិ
ឆេះរោងចក្រអាគុយនៅកូរ៉េខាងត្បូង ស្លាប់មនុស្ស ២០នាក់
តាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃចន្ទទី២៤ខែមិថុនា, អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះរោងចក្រអាគុយ Aricell ក្នុងទីក្រុង Hwaseong នៃប្រទេសកូរ៉េខាងត្បូង ដោយបណ្តាលឲ្យមនុស្សចំនួន២០នាក់បាត់បង់ជីវិត។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋានជឿថា តួលេខមនុស្សស្លាប់អាចកើនឡើងបន្ថែមទៀតព្រោះ ពេលអគ្គិភ័យចាប់ផ្តើម មានកម្មករប្រមាណ១០០នាក់ កំពុងធ្វើការនៅខាងក្នុង ខណៈពេលនេះ នៅមានមនុស្សមួយចំនួន មិនទាន់រកឃើញនៅឡើយ។
ទន្ទឹមនោះ មូលហេតុនៃការឆេះ ក៏មិនទាន់ត្រូវបានគេដឹងច្បាស់ដែរ ប៉ុន្តែក្រុមមន្ត្រីនិយាយថា សាក្សីឃើញផ្ទាល់ភ្នែក បានឮសំឡេងផ្ទុះខ្លាំងនៅជាន់ទី២ មុនពេលអគ្គិភ័យឆាបឆេះ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាប្រទេសផលិតអាគុយដ៏ធំមួយលើពិភពលោក ខណៈបច្ចុប្បន្ននេះ អាគុយត្រូវបានប្រើប្រាស់ជាទូទៅក្នុងឧបករណ៍ជាច្រើនដូចជា កុំព្យូទ័រយួរដៃ និងរថយន្តអគ្គិសនីជាដើម។
យ៉ាងណាក្តី អាគុយប្រភេទនេះ ងាយបង្កហានិភ័យនៃការឆាបឆេះនិងផ្ទុះណាស់ ដល់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ដាក់បទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងលើការត្រួតពិនិត្យឧបករណ៍ដោយប្រើថ្មប្រភេទនេះទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមត្ថកិច្ចប្រើពេលជិត១២ម៉ោងដើម្បីគ្រប់គ្រងអគ្គិភ័យឆេះឃ្លាំងស្តុកបារីនៅខណ្ឌដង្កោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


