ជីវិតកម្សាន្ដ
Michelle អបអរខួបកំណើតជាមួយស្វាមីមហាសេដ្ឋីអចលនទ្រព្យ ហុងកុង យ៉ាងសាមញ្ញ
Michelle Reis ដែលជាបវរកញ្ញាចិនអន្តរជាតិឆ្នាំ ១៩៨៨ និងជាបវរកញ្ញាហុងកុងបានប្រារព្ធខួបកំណើតគម្រប់ ៥៤ ឆ្នាំរបស់នាងជាមួយស្វាមី Julian Hui កូនប្រុសរបស់មហាសេដ្ឋីអចលនទ្រព្យហុងកុង Sai Fun Hui ។
នៅថ្ងៃខួបកំណើតរបស់នាងកាលពីថ្ងៃព្រហស្បតិ៍ តារាស្រីវ័យ ៥៤ បានបង្ហោះរូបថតនៅលើគណនី Weibo ផ្ទាល់ខ្លួន ដែលបង្ហាញពីស្វាមីរបស់នាងបានឱបពីខាងក្រោយជាមួយនឹងនំខួបកំណើតដែលបង្ហាញនៅចំពោះមុខពួកគេ។ នាងបាន សរសេរ Caption រូបនោះថា៖ “អរគុណអ្នករាល់គ្នាដែលចងចាំខ្ញុំ”។

មតិយោបល់លើការបង្ហោះបានសរសើរលើតារាស្រីហុងកុង ចំពោះរូបរាងវ័យក្មេងនៅអាយុ ៥៤ ឆ្នាំ ហើយបានផ្ញើការអបអរសាទរចំពោះការបំពេញអាពាហ៍ពិពាហ៍របស់នាង និងជីវិតគ្រួសារប្រកបដោយសុខដុមរមនា។
រួមរស់ជាមួយគ្នាអស់រយៈពេលជាង ១៥ ឆ្នាំ Reis និង Julian បន្តចែករំលែកទំនាក់ទំនងជិតស្និទ្ធ និងស្រលាញ់គ្នា ជាញឹកញាប់ធ្វើដំណើរ និងទទួលទានអាហារនៅភោជនីយដ្ឋានលំដាប់ខ្ពស់ជាមួយគ្នា។ ឆ្នាំនេះ ពួកគេបានប្រារព្ធទិវាអ្នកម្តាយនៅថ្ងៃទី១២ ឧសភា ជាមួយនឹងដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ប្រទេសជប៉ុន តាមរយៈយន្តហោះឯកជន ដែលទាក់ទាញការសរសើរពីអ្នកតាមដានរបស់ពួកគេ។
លើសពីនេះ តារាសម្ដែងហុងកុងរូបនេះ ទទួលបានភាពល្បីល្បាញជាតារាសម្ដែងហុងកុងដ៏ល្បីម្នាក់បន្ទាប់ពីការប្រលងប្រជែងរបស់នាងបានជោគជ័យ និងទទួលបានការសាទរជាអន្តរជាតិចំពោះតួនាទីរបស់នាងនៅក្នុងរឿង “Fallen Angels” របស់ Wong Kar-wai ។ ទោះបីជានាងបានកាត់បន្ថយការបង្ហាញខ្លួននៅលើអេក្រង់របស់នាងតាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ ក៏ដោយ ក៏នាងនៅតែស្ថិតក្នុងក្រសែភ្នែកសាធារណៈជនដដែល។
ចំណែក Julian ជាស្វាម មានអាយុ ៦២ ឆ្នាំជាកម្មសិទ្ធិរបស់គ្រួសារដ៏មានកិត្យានុភាពបំផុតរបស់ហុងកុង។ ឪពុករបស់គាត់ឈ្មោះ Sai Fun Hui ស្ថិតក្នុងចំណោមបុគ្គលដែលមានបំផុតទាំង ៥០ របស់ទស្សនាវដ្ដី Forbes នៅហុងកុងរហូតដល់គាត់ស្លាប់ក្នុងឆ្នាំ ២០១៨ ។ Julian ត្រូវបានគេរាយការណ៍ថាបានទទួលមរតកទ្រព្យសម្បត្តិដែលមានតម្លៃ ៤០ ពាន់លានដុល្លារហុងកុងពីឪពុករបស់គាត់ ហើយបច្ចុប្បន្នកំពុងគ្រប់គ្រងអាណាចក្រអាជីវកម្មរបស់ពួកគេ។
មុនពេលរៀបការជាមួយ Reis លោកបានភ្ជាប់ពាក្យជាមួយតារាសម្តែង Carina Lau នេះបើយោងតាមសារព័ត៌មាន South China Morning Post ។ ពីមុនគាត់បានរៀបការជាមួយ Pansy Ho កូនស្រីរបស់មហាសេដ្ឋីកាស៊ីណូ Stanley Ho ពីឆ្នាំ ១៩៩១ រហូតដល់ការបែកគ្នានៅឆ្នាំ ២០០០៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយចចាមអារ៉ាមថា ជីវិតអតីតតារាសម្ដែង Michelle ដូចគុកងងឹត ក្រោយរៀបការជាមួយសេដ្ឋីហុងកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


