Connect with us

កីឡា

ឈឿង ល្វៃ ប៉ះ​អូស្ត្រាលីធ្លាប់ប្រកួត​៨០ដង ខណៈ​បេក្ខភាព​ប៉ះ​ សុខ ធី សុទ្ធតែខ្លាំង

បានផុស

នៅ

កីឡាករ​គុន​ខ្មែរ ឈឿង ល្វៃ និង​ សុខ ធី បាន​ទៅ​ដល់​ទី​ក្រុង​ហុងកុង ប្រទេស​ចិន​ហើយ​ដើម្បី​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​។

ឈឿង ល្វៃ ​ត្រូវ​ប្រកួត​ជា​មួយ​​​កីឡាករអ៉ីតាលី Luca Lombardo សម្រាប់​ការ​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក​ I-1 World Super-4 Championship ខណៈ សុខ ធី ត្រូវ​ប្រឈម​នឹង​បេក្ខភាព​៣​ប្រទេស​ផ្សេង​ទៀត​​នៅ​ថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​បរាជ័យ​ក្រោម​រន្ទះ​ជើង​កីឡាករ​បារាំង Omar Samb កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឈឿង ល្វៃ ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែន​នៅ​ពេល​ជួប​កីឡាករ​អ៉ីតាលី Luca Lombardo ដែល​ជា​កីឡាករ​ដ៏​ល្អនិង​មាន​បទ​ពិសោធ​ច្រើន​ម្នាក់។

កីឡាករ​ Luca Lombardo ធ្លាប់​បកួត​​៨០ដងគឺ​ឈ្នះ​៦៥​ដង ចាញ់​១៣​ដង និង​ស្មើ​២​ដង។​ រូប​គេ​បាន​ប្រឡូក​សង្វៀន​ធំ​ៗ​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ។ ការ​ប្រកួត​ចុង​ក្រោយ​កាល​ពី​ខែ​ឧសភា រូប​គេ​បាន​ប្រកួត​ឈ្នះ​កីឡាករ​ថៃ Wanchana នៅ​សង្វៀនធំ Rajadamnern និង​ធ្លាប់​ប្រកួត​នៅ​សង្វៀន​ធំ​ ONE Championship ​កាល​ពី​ឆ្នាំ​២០២៣​ដោយ​បាន​ចាញ់​កីឡាករ​ប៊ុលហ្គារី Anton Petrov ដោយ​សន្លប់​ក្នុង​ទឹក​ទី​១។

ឈឿង ល្វៃ បាន​ធ្វើ​ឲ្យ​សង្វៀន I-1 Championship របស់​ទី​ក្រុង​ហុងកុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​បាន​ក្លាយ​ជា​ម្ចាស់​​​ខ្សែ​ក្រវាត់​ម៉ារ៉ាតុង​កម្រិត​ពិភពលោក World Super-4 Championship បន្ទាប់​ពី​បាន​យក​ឈ្នះ​ដៃ​គូ​២​នាក់​ជាប់​គ្នា​នៅ​យប់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន។

រាត្រី​ជា​មួយ​ ឈឿង ល្វៃ ក៏​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​ច្រើន​គូ​ទៀត។ ក្នុងនោះ ​ការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​​ម៉ារ៉ាតុង​​កម្រិត​ពិភព​លោក I-1 World Championship ​ដែល​មាន​បេក្ខភាព​៤​រូប​គឺ កីឡាករ​ម៉ុងហ្គោលី Bat Erdene កីឡាករ​ទុយនេស៊ី Hatem Jaoua កីឡាករ​អ៉ីរ៉ង់ Ali Zarinfar និង​កីឡាករ​កម្ពុជា សុខ ធី។

Bat Erdene មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ។ រូប​គេ​​បាន​ជើង​ឯក​ជាតិ​ម៉ុងហ្គោលី​ និង​​ជា​ម្ចាស់​ផ្ទះ​ខ្សែ​ក្រវាត់ I-1 World Champion និង​ខ្សែ​ក្រវាត់ពិភព​លោក WMO។ រូប​គេ​ធ្លាប់​បាន​មក​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ម៉ារ៉ាតុង​នៅ​សង្វៀន​ថោន ក្នុង​ប្រទេស​កម្ពុជា ដោយ​ជុំ​ទី១​បាន​ឈ្នះ​កីឡាករ​ប្រស៊ីល-កម្ពុជា Alex Sandro និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​ចាញ់​ពិន្ទុ​កីឡាករ​កម្ពុជា ចាន់ រតនា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

Hatem Jaoua ដែល​ជា​កីឡាករ​​ជម្រើស​ជាតិ​ទុយនេស៊ី ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ក៏​ដូច​ជា​ពាន​រង្វាន់​ជា​ច្រើន។ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់ KSP កាល​ពី​ឆ្នាំ​២០២៣ ព្រម​ទាំង​មាន​បទ​ពិសោធ​ប្រកួត​នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើនដូច​ជា​ប្រទេស​ថៃ​ជា​ដើម។

កីឡាករ​អ៉ីរ៉ង់ Ali Zarinfar អាចចាត់​ទុក​ជា​បេក្ខភាព​ឈាន​ម្នាក់​ដែរ​សម្រាប់​កីឡាករ​អ៉ីរ៉ង់​រូប​នេះ។ ​រូប​គេ​មិន​ត្រឹម​តែ​ជា​អ្នក​ប្រដាល់​លេច​ធ្លោ​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូប​គេ​ចេញ​វ៉ៃ​ជា​ច្រើន​ប្រទេស​ដូច​ជា ចិន ជប៉ុន និង​ថៃ​ជា​ដើម។ និយាយ​ឲ្យ​ខ្លី រូប​គេ​ជា​ជើងឯក​ជាតិ​អ៉ីរ៉ង់ ជា​ម្ចាស់​ខ្សែ​ក្រវាត់ WPMF នៅ​ប្រទេស​ជប៉ុន និងជា​ជើងឯកកុងហ្វូ​ពិភព​លោក​ Kunfu ឆ្នាំ​២០២៤​ ​នៅ​ប្រទេស​ចិន។

អ្នក​លេង​គុន​ខ្មែរ សុខ ធី មាន​បទ​ពិសោធ​ច្រើន​លើ​ឆាក​អន្តរជាតិ និង​ក្រៅ​ប្រទេស។ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​​កាល​ឆ្នាំ​២០១៨​។ កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣ រូប​គេ​បាន​ឈ្នះ​​ពាន​រង្វាន់​ម៉ារ៉ាតុង​ដែល​មាន​បេក្ខភាព​៤​រូប​ក្នុង​នោះ​មាន​កីឡាកររុស្ស៊ី និង​ប្រេស៊ីល។ កាល​ពី​ចុង​ឆ្នាំ​២០២៣ កីឡាករ​ល្អ​ក្បាច់រហស្សនាម«មនុស្សឈើ»រូប​​នេះ​​បានឈ្នះ​​ខ្សែ​ក្រវាត់​អន្តរជាតិ​១​​ខ្សែ​​ទៀត​ បន្ទាប់​ពី​បាន​ឈ្នះ​កីឡាករ​ចិន​ ឈឹង ហ្វូហឹង។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

សហភាពពលកម្មជាតិកម្ពុជាតំណាងកម្មករ៧ម៉ឺននាក់ព្រមានធ្វើកូដកម្មខ្នាតធំប្រឆាំងសកម្មភាពអង្គការសង់ត្រាល់

ព័ត៌មានជាតិ៤២ នាទី មុន

ពលរដ្ឋស្រុងមោងឬស្សី សម្តែងក្តីកង្វល់ជុំវិញសហគ្រាសផ្គត់ផ្គង់ទឹកមិនស្អាត ប៉ះពាល់ដល់សុខភាព

ព័ត៌មានជាតិ៥០ នាទី មុន

តំណាង​កម្មករ​៤​ម៉ឺន​នាក់​ ដាក់​ញត្តិ​​នៅ​ស្ថានទូត​អាមេរិក​ ដើម្បី​ឱ្យ​ពិចារណា​ឡើងវិញ​ចំពោះ​ការគាំទ្រ​​អង្គ​ការសង់​ត្រា​ល់​

កីឡា១ ម៉ោង មុន

រកឃើញក្រុមបាល់ទះបុរស១២ឡើងទៅកីឡា​អូឡាំពិកឆ្នាំ២០២៤

សន្តិសុខសង្គម២ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

សន្តិសុខសង្គម១១ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម២ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១០០៥ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ដើម្បីស្តារព្រៃឈើ​ធម្មជាតិឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម