ព័ត៌មានជាតិ
ស្ត្រីបរទេសម្នាក់ រយ៉ែរថយន្តថយក្រោយ ច្រឡំហ្គែរជាហ្វ្រាំង ជ្រុលធ្លាក់ឡានចូលទឹកទន្លេ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួស
ភ្នំពេញ ៖ ស្ត្រីបរទេស វ័យជាង៤០ឆ្នាំ បើករថយន្តចេញពីចំណត ដាក់លេខថយក្រោយ ជាន់ហ្គែរច្រឡំថា ជាហ្វ្រាំងបានថយទៅបុករបាំងថ្ម ចំនួន០២កង់ ធ្លាក់រថយន្តចូលទឹកទន្លេ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណកោះពេជ្រ ក្បែរចំណុចអតីតសាឡាងចម្លង កោះពេជ្រ កោះនរា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសន្តិសុខបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ មួយគ្រួសារមានគ្នា០៥នាក់ មានក្មេងចាស់ បានដើរថ្មើរជើងទៅយករថយន្ត ដែលចតក្នុងបរិវេណកោះពេជ្រ ក្បែរគល់ស្ពានកោះនរា។ ខណៈនោះដែរ ស្ត្រីបរទេសដែលមានវ័យជាង៤០ឆ្នាំ បានឡើងបើករថយន្តមួយគ្រឿង ម៉ាក ឡិចស៊ីស CT200ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BL-0623 បានដាក់លេខថយក្រោយ ប៉ុន្តែកំឡុងពេលថយក្រោយនោះ រថយន្តជាន់ហ្គែរ ស្មានថា ជាហ្វ្រាំង បណ្តាលឱ្យរថយន្តថយទៅបុករបាំងថ្មពេញទំហឹង អស់ចំនួន០២កង់ ។ ដោយរថយន្តមិនទាន់អស់ល្បឿន បានបន្តថយរហូតធ្លាក់ទឹកទន្លេ បង្កឱ្យរងរថយន្តរងការខូចខាត ។ ចំណែកមនុស្សនៅក្នុងរថយន្ត មិនមាននរណារងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ រថយន្តស្ទូចរបស់ទីក្រុងកោះពេជ្រ បានជួយស្ទូចរថយន្តដែលធ្លាក់ទឹកទន្លេឡើងមកលើគោកវិញ ដោយមិនមានការទាមទារសំណងអ្វីនោះឡើយ៕
ដោយ ៖ សុភា






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


