ព័ត៌មានអន្ដរជាតិ
មេដឹកនាំតៃវ៉ាន់ ឆ្លើយតប ក្រោយចិនគំរាមកាត់ទោសប្រហារជីវិតជនផ្ដាច់ខ្លួន
លោក Lai Ching-te ប្រធានាធិបតីតៃវ៉ាន់ បានប្រកាសនៅថ្ងៃទី២៤ ខែមិថុនានេះ ថា ចិនគ្មានសិទ្ធិអ្វីនោះទេ ដែលអាចមកដាក់ទោសប្រជាជនតៃវ៉ាន់។ នេះគឺជាការឆ្លើយតបរបស់លោក Lai បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសពីច្បាប់ថ្មីគំរាមកាត់ទោសប្រហារជីវិតលើជនផ្ដាច់ខ្លួននិយមតៃវ៉ាន់។

មេដឹកនាំតៃវ៉ាន់ បាននិយាយថា ប្រជាធិបតេយ្យមិនមែនជាទោសឧក្រិដ្ឋកម្មទេ តែអ្វីដែលគួរឲ្យខ្លាចបំផុតគឺ អត្តាធិបតេយ្យរបស់ចិនទៅវិញ។ លោក Lai បានបន្តថា ចិនគ្មានឯណានូវសិទ្ធិអំណាចអាចដាក់ទោសឆ្លងដែនលើប្រជាជនតៃវ៉ាន់ជាដាច់ខាត។
លោក បានបញ្ជាក់ទៀតថា ទំនាក់ទំនងរវាងតៃវ៉ាន់ និងចិន មិនអាចល្អប្រសើរឡើងឡើយ លុះត្រាណាតែចិនទទួលស្គាល់វត្តមានរបស់តៃវ៉ាន់។ ទន្ទឹមនោះ លោកក៏បានឆ្លៀតប្រកាសពីបំណងចង់ធ្វើកិច្ចចរចាសន្តិភាពជាមួយរដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីការឈ្នះឆ្នោតរបស់លោក Lai កាលពីខែមករា ឆ្នាំ២០២៤មក ភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើនឡើងមួយកម្រិតទៀតគួរឲ្យកត់សម្គាល់ ដោយយោធាចិនតែងតែបង្កើនសកម្មភាពរបស់ខ្លួនជានិច្ចនៅជុំវិញកោះតៃវ៉ាន់។ តួយ៉ាងដូចជាកាលពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យសប្ដាហ៍មុន តៃវ៉ាន់បានអង្កេតការណ៍ឃើញមាន យន្តហោះចម្បាំងរបស់ចិនចំនួន ១១៥គ្រឿងបានហោះមកក្បែរកោះតៃវ៉ាន់ ហើយខ្លះបានហោះមកកៀកខ្លាំងត្រឹម ៥៧គីឡូម៉ែត្រប៉ុណ្ណោះពីភាគត្បូងក្រុងតៃប៉ិ។
បន្ថែមពីនេះ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសពីចំណាត់ការដ៏ធ្ងន់ធ្ងរមួយ ពាក់ព័ន្ធនឹងសកម្មភាពផ្ដាច់ខ្លួននិយមរបស់តៃវ៉ាន់។ ចិន ថា សកម្មភាពផ្ដាច់ខ្លួននិយមរបស់តៃវ៉ាន់ គឺជាទោសឧក្រិដ្ឋ ហើយគំរាមដាក់ទោសធ្ងន់ធ្ងរបំផុតគឺ ការព្យួរ ក ប្រហារជីវិត។
ក្រោយការប្រកាសច្បាប់នេះ តៃវ៉ាន់បានព្រមានប្រជាជនខ្លួនឲ្យប្រុងប្រយ័ត្ន នៅរាល់ពេលចាកចេញទៅក្រៅប្រទេស ជាពិសេសគឺប្រទេសដែលមានកិច្ចព្រមព្រៀងបត្យាប័នជាមួយចិន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


