សន្តិសុខសង្គម
សមត្ថកិច្ចបន្តបង្កើនការល្បាតចុះតាមមូលដ្ឋានមានការប្រមូលផ្តុំ របស់ក្រុមក្មេងទំនើងពេលរាត្រី
កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបន្តអនុវត្តប្រតិបត្តិការចុះល្បាតពួនស្ទាក់គ្រប់ច្រកល្ហកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា សមត្ថកិច្ចនឹងបង្កើនការល្បាតជាប្រចាំ ទៅតាមតំបន់ងាយរងគ្រោះ ពិសេសនោះ គឺម៉ោងពេលយប់ជ្រៅជាថេរៈវេលាក្មេងៗ ឬយុវជនដែលមិនមានកិច្ចការងារគួរចូលផ្ទះ ដោយសមត្ថកិច្ចមិនបន្តអនុញ្ញាតិឱ្យមានការជួបជុំ ប្រមូលផ្តុំទៀតនោះឡើយ។
ប្រជាពលរដ្ឋ គាំទ្រចំពោះវិធានការដ៏តឹងរឹងរបស់សមត្ថកិច្ចចំពោះសកម្មភាពក្មេងទំនើង ហើយពួកគាត់បានមើលឃើញថា ក្នុងរយៈក្រោយនេះ សកម្មភានេះហាក់ថមថយច្រើនគួរកត់សម្គាល់ផងដែរ ដោយសារការប្រឹងប្រែងបង្ក្រាបរបស់សមត្ថកិច្ច។

គួរបញ្ជាក់ថា ប្រតិបត្តិការក្តៅជាលើកទី២នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្កើតក្រុមសមត្ថកិច្ចចល័ត ដោយនឹងបើកការចុះបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងដល់តាមខ្នងផ្ទះតែម្តង ក្នុងករណីកំណត់បានច្បាស់ពីអត្តសញ្ញាណ ដោយមិនបណ្តែតបណ្តោយឱ្យពួកគេរួចខ្លួននោះឡើយ ។ ហើយបើមុខសញ្ញានោះរត់គេចខ្លួនចេញពីផ្ទះទៅតាមបណ្តាខេត្តវិញនោះ នគរបាលក៏បន្តពន្លាតដែនសមត្ថកិច្ចរបស់ខ្លួន ស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន ដោយមិនមានការលើកលែងនោះឡើយ៕
អត្ថបទ៖ សុភា





-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


