សន្តិសុខសង្គម
នាយកដ្ឋានព្រហ្មទណ្ឌបង្ក្រាបក្រុមកាប់ប្លន់ម៉ូតូ៣នាក់ បន្ទាប់ពីធ្វើសកម្មភាពនៅក្រុងបានលុង
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យកាប់ប្លន់ម៉ូតូចំនួន៣នាក់ ក្រោយពីធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ប្លន់ម៉ូតូមួយគ្រឿងពីជនរងគ្រោះនៅក្រុងបានលុង ខេត្តរតនគិរី។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្រុម១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនសង្ស័យដែលឃាត់ខ្លួនមានទី១៖ ឈ្មោះ លី លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ ទី២ ឈ្មោះ គង់ ទីន ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ ឈ្មោះ មុំ សីហៈ ភេប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត។
សូមជម្រាបថា កាលពីថ្ងទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម ព៌ណខ្មៅ ឆ្នាំផលិត២០១៩ ផ្លាកលេខ1E-3901 ០១គ្រឿង ពីជនរងគ្រោះឈ្មោះ សូសន្ទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យជនរងគ្រោះរងរបួសស្រាល នៅចំណុចភូមិអូរកន្តិល សង្កាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ឈានដល់ការឃាត់ខ្លួនតែម្ដង៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


