ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ប្រតិបត្តិការកម្ពុជា និងឡាវ ត្រូវបានលើកកម្ពស់តាមរយៈសកម្មភាពរបស់សមាគមនារី
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ប្រតិបត្តិការកម្ពុជា និងឡាវ ត្រូវបានលើកកម្ពស់តាមរយៈសកម្មភាពរបស់សមាគមនារីកម្ពុជា និងសហព័ន្ធនារីឡាវតែម្ដង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអនុញ្ញាតឲ្យគណៈប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធនារី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ លោកជំទាវ Inlavan Keobounphan សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានសហព័ន្ធនារីឡាវ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣។

ក្នុងជំនួបនោះ លោកជំទាវ Inlavan Keobounphan បានលើកឡើងថា សហព័ន្ធនារីឡាវជានិច្ចកាលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសកម្មភាពមិត្តភាព រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព ពិសេសឡាវ និងកម្ពុជា។ ប្រធានសហព័ន្ធនារីឡាវ បានសន្យារក្សា និងលើកកម្ពស់លទ្ធផលដែលសម្រេចបាន រួមចំណែកនាំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងឡាវ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជន និងស្ត្រី នៃប្រទេសទាំងពីរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវ Inlavan Keobounphan នាពេលនេះ គឺស្របពេលកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកជំទាវក៏បានលើកឡើងអំពីវឌ្ឍនភាពរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានអនុវត្តកន្លងមក។ ជាពិសេសការអនុវត្តបាននូវអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការ រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីឡាវដែលបានចុះហត្ថលេខារួមគ្នាកន្លងមក។

លោកជំទាវ សង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងនូវការផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និងតំបន់ លើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីរួមចំណែកធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ឡាវ។
ជាចុងក្រោយលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ លោកជំទាវ Inlavan Keobounphan និងគណៈប្រតិភូទទួលបានការស្នាក់នៅប្រកបដោយផាសុកភាព និងនិវត្តទៅមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


