ព័ត៌មានជាតិ
កម្ពុជា មានតម្រូវការស៊ីម៉ង់ត៍ខ្ពស់ ខណៈបច្ចុប្បន្នផលិតបាន ៩លានតោន ក្នុងមួយឆ្នាំ
បច្ចុប្បន្ននេះ កម្ពុជា ផលិតស៊ីម៉ង់ត៍ បានប្រមាណ ៩លានតោន ក្នុងមួយឆ្នាំៗ ខណៈតម្រូវការប្រើប្រាស់មានច្រើនជាងនេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ បានលើកឡើងដូច្នេះថា«ស៊ីម៉ង់ត៍មកដល់ពេលនេះ យើងផលិតខ្លួនឯងបាន ៩លានតោន..ដែលមុននេះយើងនាំចូល ១០០ភាគរយ ប៉ុន្តែ ៩លានតោនហើយ មិនគ្រប់គ្រាន់ដើម្បីប្រើទេ ព្រោះសន្ទុះនៃការសាងសង់របស់ប្រជាពលរដ្ឋ ត្រូវការស៊ីម៉ង់ត៍ច្រើនណាស់ សូម្បីតែផ្លូវលំ ផ្លូវតាមភូមិទាមទារឱ្យចាក់បេតុង..ដូច្នេះហើយសេចក្តីត្រូវការនៃសម្ភារៈសំណង់កាន់តែធំ»។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» កាលពីខែ សីហា ឆ្នាំ ២០២២ បានឱ្យដឹងថា កម្ពុជា មានរោងចក្រស៊ីម៉ងត៍ចំនួន៥ កំពុងដំណើរ ដោយក្នុងចំណោម៥ក្រុមហ៊ុន ក្នុងនោះ ៤ក្រុមហ៊ុន មានទីតាំងស្ថិតក្នុងខេត្តកំពត និងមួយទីតាំងទៀត ស្ថិតនៅក្នុងខេត្តបាត់ដំបង។ ចំពោះរោងចក្រទាំង៥ ដែលកំពុងដំណើរការនេះ បានផលិតស៊ីម៉ងត៍ បម្រើលើវិស័យសំណង់ក្នុងស្រុក ប្រមាណជា៩លានតោន ដោយអាចរកចំណូលសួយសារអាករបានពីវិស័យស៊ីម៉ងត៍ប្រមាណ ៧លានដុល្លារក្នុងមួយឆ្នាំ។
បើតាមលោក អ៊ឹង ឌីប៉ូឡា រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥ ដែលកំពុងដំណើរការនៅកម្ពុជារួមមាន៖
១. រោងចក្រកំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មានទីតាំងនៅស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។
២. រោងចក្រស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។
៣. រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។
៤. រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) នៅទីតាំងនៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ផលិតបានជិត២លានតោនក្នុង១ឆ្នាំ។
៥. រោងចក្រផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជិត១លានតោនក្នុងមួយឆ្នាំ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


