Connect with us

ព័ត៌មានជាតិ

កម្ពុជា បច្ចុប្បន្នឆ្លងផុតសេដ្ឋកិច្ចផ្គត់ផ្គង់ខ្លួនឯង ទៅជាសេដ្ឋកិច្ចពាណិជ្ជកម្ម

បានផុស

នៅ

​​កម្ពុជា បច្ចុប្បន្នបានឆ្លងផុតនូវដំណាក់កាលសេដ្ឋកិច្ចផ្គត់ផ្គង់ខ្លួនឯងហើយ ទៅជាសេដ្ឋកិច្ចពាណិជ្ជកម្ម។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានសង្កត់ធ្ងន់ដូច្នេះថា« ស្អីក៏និយាយដល់ពាណិជ្ជកម្មដែរ ជាក់ស្តែងដូចជា កសិ-ពាណិជ្ជកម្ម ពីមុនប្រជាពលរដ្ឋយើង ផលិតត្រឹមតែមួយចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះផលិត គឺមានតម្រូវ​ការសម្រាប់លក់ដូរនៅលើទីផ្សារ»។

សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា កម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃសេដ្ឋកិច្ចទីផ្សារ ដោយទីផ្សារ​នោះបានដើរតួនាទីជាអ្នកកាត់សេចក្តី។​

បច្ចុប្បន្នកំណើនសេដ្ឋកិច្ចកម្ពុជា បានលូតលាស់សន្សឹមៗយ៉ាងល្អប្រសើរ ក្រោយវិបត្តិកូវីដ-១៩ ទាំងការផលិត​សម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងសម្រាប់នាំចេញ។ វិស័យសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ចជាតិ រួមមានវិស័យ​ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង វិស័យទេសចរណ៍ និងវិស័យកសិកម្ម ជាដើម។

សម្តេចលើកឡើងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វិស័យកសិកម្ម គឺជាវិស័យយុទ្ធសាស្រ្ត បើទោះជាប្រទេសនោះរីកចម្រើនដល់ណាក៏ដោយ គឺត្រូវតែផលិតស្បៀងសម្រាប់​ផ្គត់ផ្គង់ក្នុងស្រុក។ លោកបញ្ជាក់ថា វិស័យកសិកម្មដែលរុញឱ្យមានអាទិភាពមានបី គឺ វិស័យកសិកម្មសម្រាប់​បម្រើឱ្យជីវភាពរស់នៅ មានន័យថា ចិញ្ចឹមប្រជាជនទូទៅ, វិស័យកសិកម្មបង្កើនតម្លៃបន្ថែម គឺយកផលិត​ផលកសិកម្មមកកែច្នៃដើម្បីបង្កើតប្រាក់ចំណូល និងវិស័យកសិកម្មបង្កើតភាពប្រណីត គឺជាកសិកម្ម​សម្រាប់បម្រើដល់វិស័យទេសចរណ៍។ លោកបណ្ឌិតពន្យល់ថា អ្នកមានលុយគេត្រូវការអាហារធម្មជាតិ អាហារល្អ អាហារ​ឆ្ងាញ់ ដោយផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ គេនឹងហ៊ានចំណាយលុយយ៉ាងច្រើន ដែលជួយឱ្យវិស័យកសិកម្ម មានការលូតលាស់កាន់តែល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម