Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសេសានរៀបចំសង្ត្រាន្តឆ្នាំថ្មីឆ្នាំ ២០២៣ ដើម្បីបង្កើនការអភិរក្សវប្បធ៌មប្រពៃណីជាតិ

បានផុស

នៅ

អាជ្ញាធរស្រុកសេសានបានរៀបចំសង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៣ដើម្បីអភិរក្សវប្បធម៌ប្រពៃណីជាតិ និងបង្កើនភាពសប្បាយជូនប្រជាពលរដ្ឋ និងបានបង្ហាញគ្រប់សកម្មភាពសម្រាប់ឱ្យយុវជនយើងអ្នកបន្តវេនដឹកនាំលើកកម្ពស់ប្រពៃណីវប្បធ៌មរបស់ជាតិឱ្យកាន់តែមានភាពថ្កុំថ្កើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ ក្នុងពិធីសង្ក្រានចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ០៩ មេសា នៅវត្តជ័យមង្គលហៅវត្តកំពង់ក្នុង ស្រុកសេសាន ខេត្តស្ទឹងត្រែងនេះគឺជាសមិទ្ធផលដែលកើតចេញពីកត្តាសាមគ្គីគ្នារវាងថ្នាក់ដឹកនាំមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមួលដ្ឋាន ជាពិសេសទទួលបានការជួយឧបត្ថមគាំទ្រទាំងស្មារតី សម្ភារ និងថវិកាពីសប្បុរសជននានា ដែលជាផ្នែកមួយជំរុញឱ្យព្រឹត្តិការណ៍សង្ក្រាន្តនេះដំណើរការទៅទទួលបានជោគជ័យតាមការគ្រោងទុក។

លោកបន្តថា៖ ចំណុចនេះ បានបង្ហាញឱ្យឃើញពីភាពរីកចម្រើនរបស់បងប្អូនប្រជាជននៅតាមបណ្តាឃុំទាំង ៧ នៅក្រុងស្រុកសេសាន ក្នុងពេល ដែលពួកគាត់បានយកផលកសិកម្ម មកលក់ដូរផង មានសប្បាយរីករាយផងហើយភ្ញៀវទេសចរ​បានស្គាល់ពីសក្តានុពលផលិតផលដែលស្រុកយើងមាន។

លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍ថា៖ នេះជាមោទនភាពរបស់យើងទាំងអស់គ្នាធ្វើបាន សម្រាប់អបអរសាទរសប្បាយក្នុងឆ្នាំថ្មី រួមជាមួយ និងបណ្តាខេត្តក្រុងទូទាំងប្រទេស ដែលបានប្ររព្វឡើងនៅសង្ក្រាន្តឆ្នាំនេះ ហើយ ចាប់ពីពេលនេះតទៅនិងបាននាំមកនូវបរិយាកាសប្រកបដោយមនោសញ្ចេតនា រីករាយ សាមគ្គីភាព មិត្តភាព។

លោកសំណូមពរឲ្យមានការយោគយល់និងអធ្យាស្រ័យរាល់ការធ្វើដំណើរកម្សាន្តសប្បាយការរាំច្រៀងទោះបីមានការខ្វះខាតចន្លោះឬ ប៉ះពាល់ពៀរគ្នាបន្តិចបន្តួចត្រូវយកមនោសញ្ចេតនាយោគយល់អនុគ្រោះគ្នា និងស្រឡាញ់រាប់អានគ្នា ទៅវិញទៅមក ដើម្បីនាំមកនូវសុខសន្តិភាព និងភាពរីកចម្រើន ដែលជាប្រពៃណីថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជាយើង។

កញ្ញា ចំណាន ធីតា រស់នៅភូមិឃុំកំភុន ស្រុកសេសាន បានសាទរចំពោះកិច្ចការរៀបចំឱ្យមានសង្ក្រាន្តនៅមុនពេលចួលឆ្នាំនេះ ព្រោះបានបង្ហាញឱ្យក្រុមយុវជនយើងយល់ដឹងកាន់តែច្បាស់ពីប្រពៃណីវប្បធ៌មរបស់ខ្មែរយើង និងបានបង្កឱកាសសិក្សាស្វែងយល់បន្ថែម និងកត់ចំណាំទុកជាមេរៀនផងដែរ។

កញ្ញាចាត់ទុកថា៖កម្មវិធីនេះបានផ្សាភ្ជាប់ទីផ្សារលក់ដូរផលកសិកម្ម របស់កសិករ ព្រោះសង្កេតឃើញប្រជាកសិករនាំយកផលិតផលពីតំបន់និមួយៗមកដាក់តាំងលក់ ធ្វើឱ្យភ្ញៀវទេសចរពេញចិត្ត និងទិញយកទៅបរិភោគ ដែលជារបស់ធម្មជាតិ មាននៅក្រុងភូមិសាស្ត្រស្រុកយើង។

ព្រឹត្តិការសង្ក្រាន្តនេះបានដំណើរការទៅរយៈពេល២ថ្ងៃ ដែលកើតចេញពីការទំនាក់ទំនងគ្នាល្អនៅក្នុងសង្កម និងបានរៀបចំឡើង សម្រាប់ជាការកំសានសប្បាយនិងបានអភិរក្សទំនៀមទំលាប់វប្បធ៌មរបស់ខ្មែរយើងតទៅជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម