ព័ត៌មានជាតិ
រដ្ឋបាលរាជធានីជួសជុលផ្លូវបានច្រើន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងស៊ីហ្គេម
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានខិតខំជំរុញការជួសជុលផ្លូវបានច្រើន ពិសេសការលុបសំបុកមាន់បានស្ទើរគ្រប់ផ្លូវក្នុងក្រុង ធ្វើឱ្យរាជធានីភ្នំពេញមានសោភ័ណភាពស្រស់បំព្រង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងអបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ មេសានេះលោក ម៉ប់ សារិន ក៏បានកោតសរសើរចំពោះ អាជ្ញាធររាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធផងដែរ ដែលបានខិតខំរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីបម្រើឱ្យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ និងស្រស់បំព្រង។
លោកក៏បានកោតសរសើរ ក្រុមរថយន្តសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យបានឆាប់រហ័ស ទន្ទឹមនឹង នេះក៏បានជួយដោះស្រាយដឹកទឹក ផ្គត់ផ្គង់ប្រជាពលរដ្ឋដែលមានការខ្វះខាតទឹកប្រើប្រាស់។

លោក ម៉ប់ សារិន បានបញ្ជាក់ថា លទ្ធផលជាផ្លែផ្លែដែលរាជធានីភ្នំពេញសម្រេចបានក្នុងត្រីមាសទី១នេះ ពិតជាបានឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់ពីការខិតខំបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួនរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ដោយមានការចូលរួមផុសផុលពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្រោមការដឹកនាំយ៉ាងសកម្ម និងយកចិត្តទុកដាក់របស់គណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងព្រឹត្តិការណ៍សំខាន់ៗ ដូចជា បុណ្យចូលឆ្នាំសកល បុណ្យជាតិលើកទី៤៤ថ្ងៃជ័យជម្នះ៧មករា បុណ្យសាសនា មាឃបូជា និងទិវានារីអន្តរជាតិ៨មីនា លើកទី១១២ ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានចូលរួមដោយសប្បាយ រីករាយយ៉ាងសុខដុមរមនា មានបរិយាប័ន្ន ក្រោមម្លប់សន្តិភាព និងការ អភិវឌ្ឍក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន។

បន្ថែមពីនេះលោក ម៉ប់ សារិន ក៏បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះការគ្រប់គ្រងសំណល់រឹង សំរាមបានល្អ មិនមានការកកស្ទះ ដោយនៅក្នុងត្រីមាសទី១នេះ គិតជាមធ្យម ក្នុងមួយថ្ងៃប្រមូលបាន ៣ ៥៣៤ តោន។
ជាមួយនេះ មន្ទីរបរិស្ថានរាជធានីភ្នំពេញក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងការចុះត្រួតពិនិត្យ និងណែនាំការទប់ស្កាត់ការ បំពុលបរិស្ថានតាមដងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ នៅតាមបណ្តាភោជនីយដ្ឋាន អាហារដ្ឋាន និងតាមប្រភពបង្កើតសំណល់។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ជាការលើកទឹកចិត្តយ៉ាងខ្លាំង ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញបានបន្តសកម្មភាពការងារធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


