ព័ត៌មានជាតិ
ដើមខែឧសភា រោងចក្រថ្មីផលិតទឹកស្អាតបាន ២០ ម៉ឺនម៉ែត្រគូបបន្ថែមទៀតដាក់ឲ្យដំណើរការ
នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មី ដែលអាចផលិតចែកចាយទឹកស្អាតបានប្រមាណ ២០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន នឹងដាក់ឲ្យដំណើរការជាផ្លូវការ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានបញ្ជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣ នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺន ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពោលសមត្ថភាពផលិតនឹងកើនដល់ ៨៤ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត ៨៩ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលអាចដោះស្រាយបញ្ហាខ្វះទឹកស្អាតបានជាង ៩០%នៅរាជធានីភ្នំពេញ។
ដោយឡែកចាប់ពីដើមឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងអាចផលិតទឹកស្អាតបាន ២០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលធ្វើឲ្យសមត្ថភាពសរុបមានរហូតដល់ជាង ១ លាន ម៉ែត្រគូបក្នុងមួយថ្ងៃ។


យោងតាមរបាយការណ៍សិក្សាតម្រូវការទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឆ្នាំ២០១៦-២០៣០ បានបង្ហាញថា រាជធានីភ្នំពេញមាននិន្នាការខ្វះទឹកស្អាតប្រើប្រាស់នាឆ្នាំ ២០១៦ និងឆ្នាំ២០១៧ និងចាប់ផ្តើមខ្វះទឹកប្រើប្រាស់ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៣។ ជាក់ស្ដែងនៅឆ្នាំ២០២៣ តម្រូវការទឹកប្រើប្រាស់បានកើនឡើង ជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ មានន័យថាខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
ស្ថិតក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលបានជួយគាំទ្ររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញយ៉ាងពេញទំហឹងក្នុងការផ្តល់ទុនវិនិយោគ ដើម្បីមានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត ១ ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកជាជំហានៗឲ្យខាងតែបានចាប់ពីឆមាសទី ១ ឆ្នាំ២០២៣ នេះតទៅ។
ចាប់ពីដើមឆ្នាំ២០២៤ តទៅ សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ មានន័យថា អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


