Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន៖ការផ្ដល់រង្វាន់ដល់កីឡាការិនី ប៊ូ សំណាង ជាការលើកទឹកចិត្តក្នុងឆន្ទៈកីឡា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការផ្ដល់ថវិកាឧបត្ថម្ភដល់កីឡាការិនី ប៊ូ សំណាង ជាការលើកទឹកចិត្តសម្រាប់កីឡាការនីអត្តពលកម្មកម្ពុជារូបនេះ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមប្រកួតលើវិញ្ញាសារត់ បើទោះបីជាមិនទទួលបានលទ្ធផលល្អយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១០ ខែឧសភានេះ លោក ខៀវ កាញារីទ្ធ បានថ្លែងដូច្នេះថា៖«ការជូនថវិកាឧបត្ថម្ភនេះ មិនមែនដោយសារគាត់ចាញ់នោះទេ ប៉ុន្តែ ការជូនរង្វាន់នេះអំពីការប្រឹងប្រែង ចរិតមិនចុះចាញ់ ដែលមានន័យថា ធ្វើអ្វីមួយឲ្យដល់ទិសដៅ»។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាការបង្ហាញមួយអំពីការខិតខំប្រឹងប្រែង ដែលកីឡាករទាំងអស់ត្រូវចាប់ផ្ដើមពីភាពបរាជ័យនេះទៅ តាមរយៈការតស៊ូព្យាយាម ពុះពារការលំបាកឲ្យដល់ភាពជោគជ័យ ដែលតួយ៉ាងការតស៊ូព្យាយាមរបស់កីឡាការនី ប៊ូ សំណាង បានទទួលការចាប់អារម្មណ៍ខ្លាំងទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

កីឡាការិនី ប៊ូ សំណាង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលកីឡាការនីរូបនេះ ចូលរួមប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥ ០០០ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលពេលនោះស្ថិតក្រោមដំណក់ទឹកភ្លៀង តែកីឡាការនី ប៊ូ សំណាង បានតស៊ូព្យាយាម ពុះពាររត់ដល់ទី ដោយមិនបោះបង់ការប្រកួតឡើយ។ កីឡាការិនីជម្រើសជាតិ ប៊ូ សំណាង ត្រូវបានប្រជាជនកម្ពុជា កោតសរសើរ និងមានមោទកភាពចំពោះភាពអំណត់ និងការតស៊ូរបស់កញ្ញាសម្រាប់ការប្រកួតនេះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោមមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈដែលដឹងថាខ្លួនមិនទទួលបានមេដាយក៏ដោយ ក៏កីឡាការនី ប៊ូ សំណាង នៅតែតស៊ូរត់ដល់ទីបញ្ចប់ដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម