Connect with us

ព័ត៌មានជាតិ

ក្រសួង​កិច្ច​ការ​នារី​​ប្រកាស​ជ្រើស​រើស​មន្ត្រី​រាជការ​ មាន ៣ វិញ្ញាសា​ដាក់​ឲ្យ​ប្រឡង

បានផុស

នៅ

សម្រាប់​អ្នក​ដែល​ចង់​ចូល​បម្រើ​ការងារ​រដ្ឋ​ឬ​នៅ​ក្នុង​ក្រសួង​នានា​ ពេល​នេះ​ឱកាស​បាន​មក​ដល់​ហើយ​ ព្រោះ​ក្រសួង​កិច្ច​ការ​នារី ត្រូវ​ការ​ជ្រើស​រើស​និស្សិត និង​មន្ត្រីរាជការ​ស៊ីវិល ឱ្យ​ចូល​បម្រើ​ការងារ​ ប្រភេទ​ក្រប​ខណ្ឌ «ក» ចំនួន ៧ កន្លែង សម្រាប់​​ឆ្នាំ២០២៣ ​ដែល​តម្រូវ​ឱ្យ​មាន​កម្រិត​បណ្ដុះបណ្ដាល​ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ​ឡើង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​កិច្ច​ការ​នារី បាន​ឱ្យ​ដឹង​ថា សម្រាប់​ការ​ជ្រើស​រើស​​និស្សិត និង​មន្ត្រីរាជការ​ស៊ីវិល ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​កិច្ចការ​នារី​ សម្រាប់​​ឆ្នំា​២០២៣​នេះ ទៅ​តាម​ទី​តាំង​ទាំង ៧​កន្លែង​ ដែល​មាន​បែង​ចែក​ដូច​ខាង​ក្រោម​៖

. ទី​ស្តី​ការ​ក្រសួង​កិច្ច​ការ​នារី​ ជ្រើសរើស

១.​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ

២.​នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច

៣.​នាយកដ្ឋាន​ការពារ​ផ្លូវ​ច្បាប់

៤.​នាយកដ្ឋាន​ស្ត្រី​ និង​សុខភាព

. មន្ទីរ​កិច្ចការ​នារី​រាជ​ធានីខេត្ត ជ្រើសរើស

១.​រាជ​ធានី​ភ្នំពេញ

២.​ខេត្ត​ស្វាយរៀង

៣.​ខេត្ត​បាត់ដំបង

​លក្ខណ​នៃ​ការ​ជ្រើសរើស​មាន​ដូច​ជា៖

  • បេក្ខជន​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ
  • បេក្ខជន​ត្រូវ​មាន​អាយុ​យ៉ាង​តិច ១៨​ ឆ្នាំ​
  • បេក្ខជន​ជា​មន្ត្រី​រាជ​ការ​ស៊ីវិល ត្រូវ​បាន​លើក​លែង​លក្ខខណ្ឌ​អាយុ
  • មិន​ប្រាសចាក​សិទ្ធិ​ខាង​ផ្លូវ​រដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និង​​សិទ្ធិ​ខាង​នយោបាយ
  • បេក្ខជន​​មាន​ពិការភាព បេក្ខជន​ជា​នារី អ្នក​រស់​នៅ​តំបន់​ដាច់​ស្រយាល ជនជាតិ​ដើម​ភាគ​តិច និង​មន្ត្រី​ជាប់​កិច្ច​សន្យា ក្រសួង​កិច្ច​ការ​នារី ត្រូវ​បាន​ផ្ដល់​អាទិភាព និង​​លើក​ទឹកចិត្ត
  • សញ្ញាប័ត្រ ឬ​លិខិត​បញ្ជាក់​​ការ​​សិក្សា​គ្រប់​​កម្រិត​បណ្ដុះបណ្ដាល​និង​ជំនាញ ត្រូវ​បាន​​កំណត់​ប៉ុន្តែ​​ក្នុង​ករណី​​រក​ឃើញ​មាន​ការ​ក្លែងបន្លំ​សញ្ញាប័ត្រ ឬ​លិខិត​ស្នាម​ផ្សេង​ៗ បេក្ខជន​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ជា​​ស្វ័យ​ប្រវត្តិ ទោះ​បី​ជា​​បេក្ខជន​នោះប្រឡង​ជាប់​ស្ថាពរ​ក៏ដោយ។ ម្យ៉ាង​វិញ​ទៀត​ ចំពោះ​សញ្ញាប័ត្រ​ដែល​បាន​​បញ្ចប់​ការ​សិក្សា​ពី​បរទេស​​ត្រូវ​យក​ទៅ​បញ្ជាក់​​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និងសញ្ញាប័ត្រ​ជា​ភាសាបរទេស(ក្នុង​ប្រទេស) ត្រូវ​​បញ្ជាក់​ជា​ភាសា​ខ្មែរ​ពី​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ​សាមី
  • បន្ទាប់​ពី​ប្រឡង​ជាប់​ស្ថាពរ បេក្ខជន​ត្រូវ​បម្រើ​ការងារ​​នៅ​តាម​អង្គភាព​ដែល​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​​ប្រឡង ព្រម​ទាំង​រក្សា​ស្ថានភាព​បម្រើ​ការងារ​នៅ​អង្គភាព​​នោះ​រយៈពេល ៥ ឆ្នាំ​យ៉ាង​​តិច ទើប​មាន​​សិទ្ធិ​ដាក់​ពាក្យ​ស្នើសុំ​ផ្លាស់​ប្តូរ​កន្លែង​បម្រើ​ការងារ និង​ស្នើសុំ​ឱ្យ​ស្ថិត​នៅ​ក្នុង​ភាព​ទំនេរ​គ្មាន​បៀវត្ស
  • បេក្ខជន​សមណ (ជា​បព្វជិត ឬ​ព្រះសង្ឃ) ឬ​មាន​មុខ​តំណែង​ក្នុង​រចនាសម្ព័ន្ធ​​គ្រប់គ្រង​នៅ​អគ្គលេខាធិការដ្ឋាន​ពុទ្ធិក​សិក្សា នៃ​ក្រសួង​ធម្មការ​ និង​សាសនា នៅ​ពេល​ប្រឡង​ជាប់​ស្ថាពរ គឺ​តម្រូវ​ឱ្យ​លាចាកសិក្ខាបទ និង​មិន​រក្សា​បាន​មុខតំណែង​ឡើយ
  • បេក្ខជន​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិ​​ប្រឡង​ប្រជែង​នៅ​មន្ទីរ​​កិច្ចការ​នារី​​ខេត្ត​​បាន ត្រូវ​មាន​ទី​​លំ​នៅ​ពិត​ប្រាកដ​ក្នុង​ខេត្ត ឬ មាន​​សហព័ន្ធ​រស់​នៅ​ក្នុង​ខេត្ត​នោះ លើក​លែង​តែ​បេក្ខជន​ដាក់​ពាក្យ​​សុំ​​សិទ្ធិ​​ប្រឡង​ប្រជែង​​នៅ​ទី​​ស្ដី​ការ​​ក្រសួង និង មន្ទីរ​កិច្ច​ការ​នារី​រាជធានី​ភ្នំពេញ

​ជា​មួយ​គ្នា​នេះ ពាក់ព័ន្ធ​នឹង​កាល​បរិច្ឆេទនិង​ទី​កន្លែង​ដាក់​ពាក្យ ទទួល​ពាក្យ​​សុំ​សិទ្ធិ​ប្រឡង​ប្រជែង​និស្សិត និង​មន្ត្រី​រាជ​ការ​ស៊ីវិល អាច​​ទាញ​​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ប្រឡង​តាម​គេហទំព័រ​ក្រសួង​​កិច្ច​ការ​នារី www.mowa.gov.kh & Page Facebook.com/mowa.gov.kh (Ministry of Women’s Affairs of Cambodia) ឬ​ឆាណែល​តេឡេ​ក្រាម https://t.me/MoWACambodia

ក្រសួង​ចាប់​ផ្តើម​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ២០២៣ ​ដោយ​បេក្ខជន​​ជា​និស្សិត និង​មន្ត្រី​រាជ​ការ​ស៊ីវិល ត្រូវ​មក​ដាក់​ពាក្យ​សុំ​សិទ្ធិ​ប្រឡង​ដោយ​ខ្លួន​ឯង​ នៅ​នាយកដ្ឋាន រដ្ឋបាល បុគ្គលិក​​នៃ​ទីស្ដីការ​ក្រសួង​កិច្ច​ការ​នារី។ បន្ថែមពីនេះ បេក្ខជន ក៏ត្រូវ​ភ្ជាប់​មក​ជា​មួយ​ឯកសារ​តម្រូវ​ដូច​ជា​ សេចក្ដី​ចម្លង​សញ្ញាប័ត្រ​ច្បាប់​ដើម, ថត​ចម្លង​សញ្ញាប័ត្រ​ទុតិយភូមិ, សេចក្ដី​ចម្លង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ ខ្មែរ, ថត​ចម្លង​សំបុត្រ​កំណើត, សៀវភៅ​គ្រួសារ ​(ចម្លង ឬ​ច្បាប់​ដើម​) ហើយ​ករណី​មន្ត្រី​រាជការ​ស៊ីវិល​​ត្រូវ​មាន​លិខិត​អនុញ្ញាត​ឱ្យ​​ចូលរួម​ប្រឡង​ប្រជែង ព្រម​ទាំង​ត្រូវ​បង់​ថ្លៃ​សុំ​សិទ្ធិ​ប្រឡង​​ចំនួន ៤០,០០០រៀល​ផង​ដែរ។

គួរបញ្ជាក់​ដែរថា ក្រសួងកិច្ចការនារី នឹងប្រឡងនៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២៣ខាងមុខនេះ ផ្តើតលើវិញ្ញាសារតែ ៣​ប៉ុណ្នោះ ដូចជា ចំណេះដឹងទូទៅ, វិស័យកិច្ចការនារី និងភាសាអង់គ្លេស។ ដោយឡែក សម្រាប់​មណ្ឌលប្រឡង ក្រសួង នឹងជូនដំណឹងជាថ្មីម្តងទៀត ដូច្នេះបេក្ខជនប្រឡងគួរតាមដានព័ត៌មាននៅលើគេហទំព័ររបស់ក្រសួងកិច្ចការនារី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោកគ្រូ អ្នកគ្រូ​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​៨៥​រូប ទទួលជោគជ័យ ក្នុង​វគ្គ​បណ្តុះបណ្តាល​គរុកោសល្យ វិធីសាស្ត្រ​នៃ​ការបង្រៀន​និង​ការគ្រប់គ្រង​ថ្នាក់រៀន ជំហាន​២

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក គង់ សភា គឺជាអ្នកនយោបាយប្រឆាំងទី១ ទទួលបានការលើកលែងទោសពីព្រះរាជា តាមរយៈការជួយពីសម្ដេចធិបតី

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ក្មេង​ទំនើង​មួយ​ក្រុម ត្រូវ​បាន​មេ​ប៉ុស្តិ៍ ឃុំ​អង្កោល ហៅ​មក​សួរនាំ​ធ្វើ​កិច្ចសន្យា ក្រោយ​បង្ហាញ​សកម្មភាព​ទំនើង​តាម​បណ្តាញ​សង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់អាជីវកម្មជាក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនផ្ដល់ប្រឹក្សាវិនិយោគរបស់ក្រុមហ៊ុនភ្នំពេញ ស៊ីឃ្យួរីធី ភ្នំពេញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ

ព័ត៌មានជាតិ២ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

Sokha Hotels

ព័ត៌មានពេញនិយម