ព័ត៌មានជាតិ
ជនជាតិចិនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុនកាស៊ីណូផ្អើលក្រុងព្រះសីហនុ
បុរសជនជាតិម្នាក់ត្រូវបានជនមិនស្គាល់មិនស្គាល់អត្តសញ្ញាណប្រើប្រាស់កាំភ្លើងខ្លីបាញ់សម្លាប់នៅ ខាងមុខកាស៊ីណូ(ជីយវនីសិន)បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ពាក់ព័ន្ធទៅករណីខាងលើនេះ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេល កើតហេតុគេឃើញជនរងគ្រោះបានស្ពាយការបូបធំមួយដើរចេញពីកាស៊ីណូ(ជីយវនីសិន) ខាងលើក៏ស្រាប់តែមានក្រុមជនសង្ស័យជិះរថយន្ត FordRanger Rapter ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា (១៤១៣) បានចុះមកបាញ់ជនរងគ្រោះឆៅៗបណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង ហើយភ្លាមៗនោះ ត្រូវបានអ្នកបើករថយន្តរបស់ជនរងគ្រោះលើកជនរងគ្រោះដាក់លើរថយន្ត ម៉ាក (LAND ROVER )ពាក់លេខស្លាកភ្នំពេញ2AL.9459 ពណ៍ខ្មៅក្នុងគោលបំណងនាំទៅកាន់មន្ទីរ ពេទ្យ ប៉ុន្តែរត្រូវបានក្រុមជនសង្ស័យជិះរថយន្តតាមបាញ់ចំនួន៤គ្រាប់បន្ថែមទៀត(សរុបបាញ់មុននិងក្រោយចំនួន៥គ្រាប់) បណ្តាលឲ្យធ្លុះរថយន្តចំនួន៤កន្លែងគឺកញ្ចក់ចំហៀងនិងទ្វារ ខាងតៃកុងចំនួន២គ្រាប់ និងទ្វារក្រោយចំនួន២គ្រាប់ ប៉ុន្តែសំណាងល្អគ្រាប់កាំភ្លើងចុងក្រោយនេះ មិនបានបង្ករឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ គឺរងការខូចខាតតែរថយន្តតែប៉ុណ្ណោះ។

ក្រុមជនដៃដល់ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារជនរងគ្រោះរួចក៏បានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង ចំណែកសពជនរងគ្រោះត្រូវបានគេដឹកបន្តទៅកាន់មន្ទីរពេទ្យឯកជនមួយកន្លែងស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ(មន្ទីរពេទ្យចិន)ប៉ុន្តែមិនត្រូវបានគេទទួលនោះទេ ដោយសារ ជនរងគ្រោះបានស្លាប់មុនពេលបញ្ជូនមកមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ប្រាប់បណ្ដាញផ្សព្វផ្សាយឲ្យដឹងជាបឋមថាក្រោយកើតហេតុលោកបានបញ្ជាកម្លាំងជំនាញដោយមានកិច្ចសហការពីសមត្ថកិច្ចចម្រុះក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឡោមព័ទ្ធទីតាំងកើតហេតុនិងស្រាវជ្រាវតាមចាប់ខ្លួនជនបង្ក ក្នុងនោះរបាយការណ៍បឋមបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿងម៉ាកRang Roverពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា ជនសង្ស័យដែលធ្វើសកម្មភាពបាញ់ប្រហារនេះ ជិះរថយន្ដមួយគ្រឿងដែលក្រោយមក យករថយន្តនោះទៅទុកផ្លុងចោលនៅជិតផ្សារដំរី៥ហើយចុះរត់គេចខ្លួន ក្នុងនោះខ្មាន់កាំភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413។ យ៉ាងណាមិញលោកឧត្តមសេនីយ៍ស្នងការបានអះអាងថា កម្លាំងជំនាញកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងយ៉ាងយកចិត្ដទុកដាក់ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។ ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មិនទាន់អាចបញ្ជាក់ថាដើមចមដែលនាំឲ្យមានអំពើបាញ់ប្រហារទាំងព្រឹកព្រលឹមនេះ បណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។
គួរបញ្ជាក់ផងដែរថា ករណីបាញ់ប្រហារបែបនេះសំរាប់ខេត្តព្រះសីហនុមិនមែនទើបកើតឡើងជាលើកទី១ទេ គឺកើតមានច្រើនករណីមកហើយ ដោយកន្លងមកជនដៃដល់ភាគច្រើន ជាជនជាតិចិនបាញ់សម្លាប់ជនជាតិចិនដូចគ្នា ៕
អត្ថបទ ៖ កោះពស់




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


