ព័ត៌មានជាតិ
សាធារណរដ្ឋឆេក និងមន្ទីរពេទ្យកុមារជាតិរួមគ្នាបង្កើត ម៉ូបាលអេប ថ្មីមួយដើម្បីគាំពារដល់សុខភាពមាតា និងទារក
សាធារណរដ្ឋឆេក និងមន្ទីរពេទ្យកុមារជាតិ បានរួមគ្នាអភិវឌ្ឍន៍ ម៉ូបាលអេប ថ្មីមួយដើម្បីគ្រប់គ្រងព័ត៍មានសុខភាពមាតានិងទារកឱ្យបានកាន់តែល្អប្រសើរសំដៅកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកឱ្យកាន់តែថយចុះថែមទៀត។

នៅក្នុងដំណើរទស្សនកិច្ចរបស់គណប្រតិភូឆេកដឹកនាំដោយលោក Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍ និងជំនួយមនុស្សធម៌ តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឆេកនៅព្រឹកថ្ងៃទី១៧ឧសភានៅមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថានៅពេលម៉ូបាលអេប ថ្មី នេះដាក់ឱ្យដំណើរការនឹងជួយលើកម្ពស់សុខភាពមាតានិងទារកនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀតព្រោះថាអេបនេះងាយស្រួលប្រើប្រាស់និងអាចប្រើបានគ្រប់ទីកន្លែងមិនថាមានសេវាអ៊ិនធឺណេតឬមិនមាននោះទេ។ជាងនេះទៀតនៅក្នុងអេបមានកត់ត្រាទាក់ទិននឹងប្រវត្តិសុខភាពរបស់ស្ត្រីមានផ្ទៃពោះ ការព្យាបាល របៀបថែរក្សាទារកឱ្យបានល្អ ប្រាប់ពីកន្លែងព្យាបាលនិងទៅជួបគ្រូពេទ្យនៅពេលស្ត្រីមានបញ្ហាគក៌និងប្រាប់ពីរោគសញ្ញាអ្វីខ្លះពេលដែលស្ត្រីមានបញ្ហាគក៌ផងដែរ។

លោក សាស្ត្រាចារ្យបានបន្តថាមិនត្រឹមតែស្ត្រីមានផ្ទៃពោះទទួលបានផលប្រយោជន៍ពីអេបនេះទេសូម្បីតែគ្រូពេទ្យព្យាបាលក៏ទទួលបានអត្ថប្រយជន៍ពីអេបនេះដែរដោយគាត់អាចដឹងពីប្រវត្តិរបស់អ្នកជំងឺបានច្បាស់លាស់ងាយស្រួលព្យាបាលនិងអាចបញ្ចូលព័ត៍មានថ្មីៗបន្ថែមទៀតក្នុងអេបបានទៀតផងពេលពិនិត្យអ្នកជំងឺរួចរាល់ហើយថ្ងៃក្រោយស្ត្រីមានផ្ទៃពោះអាចទៅជួបគ្រូពេទ្យនៅកន្លែងណាក៏បានដែរឱ្យតែមានភ្ជាប់អេបនេះ។

លោក សាស្ត្រាចារ្យបានបន្ថែមថាម៉ូបាលអេប ថ្មីនេះបានអភិវឌ្ឍន៍រួចរាល់ហើយនៅសល់តែការត្រួតពិនិត្យពាក្យពេចន៍បច្ចេកទេសខ្លះព្រោះត្រូវបកប្រែពីភាសាឆេកមកភាសាខ្មែរនិងពិនិត្យមើលខ្លឹមសារអប់រំនៅក្នុងមាតិកាថាតើឆ្លើយតបទៅនឹងខ្លឹមសាររបស់ក្រសួងសុខាភិបាលដែរឬទេ។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថាតាមផែនការម៉ូបាល អេបនេះគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤ខាងមុខនេះដែលជំហានដំបូងមន្ទីរពេទ្យកុមារជាតិនឹងអនុវត្តសាកល្បងជាមុនសិនដើម្បីឱ្យដឹងពីគុណភាពនិងប្រសិទ្ធភាពនៃការប្រើអេបនេះ។

លោកសាស្ត្រាចារ្យបានឱ្យដឹងទៀតថាក្រៅពីអភិវឌ្ឍន៍អេប ថ្មីនេះសម្រាប់៣ឆ្នាំខាងមុខ២០២៤ដល់២០២៦ ឆេកក៏មានគម្រោងជួយពង្រឹងសមត្ថភាពនិងអភិវឌ្ឍន៍មន្ទីរពេទ្យកុមារជាតិបន្ថែមទៀតនិងគម្រោងមណ្ឌលសុខភាពមាតានិងទារកជុំវិញកំណើតស្ត្រីមានផ្ទៃពោះរហូតដល់សម្រាលបាន២ឆ្នាំដែលគម្រោងនេះបានជួយកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកបានច្រើននិងអនុវត្តបានជោគជ័យរួចមកហើយនៅប្រទេសឆេក៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


