ព័ត៌មានជាតិ
កូរ៉េផ្តល់ជំនួយជិត១៧លានដុល្លារ សង់អគារមិត្តភាពកម្ពុជា-កូរ៉េទី២ថ្មីទំនើប កម្ពស់៥ជាន់ក្នុងមន្ទីរពេទ្យកុមារជាតិ
ភ្នំពេញ ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈអង្គការ កូយកាបានផ្តល់ជំនួយប្រមាណជិត១៧លានដុល្លារអាមេរិកសម្រាប់សាងសង់អគារមិត្តភាពកម្ពុជា-កូរ៉េទី២ថ្មីទំនើបកម្ពស់៥ជាន់ក្នុងមន្ទីរពេទ្យកុមារជាតិដើម្បីជួយសម្រួលដល់ដំណើរការផ្តល់សេវាកាន់តែប្រសើរឡើងបន្ថែមទៀត។

អគារមិត្តភាពកម្ពុជា-កូរ៉េទី២នេះបានប្រារព្វពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់ជាផ្លូវការកាលពីរសៀលថ្ងៃទី៥ខែមីនាឆ្នាំ២០២៦ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានមានប្រសាសន៍ ថា អគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់៥ជាន់នេះជាអគារមន្ទីរពេទ្យទី ២ ហើយ ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី ១ មានកម្ពស់ ៣ ជាន់ ដោយបានសាងសង់នៅឆ្នាំ ២០០៧ មានឈ្មោះថា អគារមិត្តភាពកម្ពុជា កូរ៉េ បានដាក់ដំណើរការនៅឆ្នាំ ២០០៩។ បន្ទាប់មកទៀត ដោយសារតម្រូវការរបស់មន្ទីរពេទ្យមានចំនួនអ្នកជំងឺកើនឡើងជាប្រចាំកូរ៉េបានធ្វើការជួសជុល និងពង្រីកឡើងវិញ នៅឆ្នាំ ២០១៣ និងដាក់ដំណើរការនៅឆ្នាំ ២០១៦។

លោក វេជ្ជបណ្ឌិតបានបន្តថា អគារមន្ទីរពេទ្យថ្មីនេះមានទំហំជាង៩០០០ម៉ែត្រការ៉េ ដោយចំណាយថវិកា១៦លាន៩៨ម៉ឺនដុល្លារដែលគ្រោងនឹងបញ្ចប់ការសាងសង់រហូតដល់ខែមករាឆ្នាំ២០២៨ ខាងមុខនេះ។អគារថ្មីនេះ អាចដាក់គ្រែបានចំនួន ១៩៦ គ្រែ និងមានកន្លែងសម្រាប់បណ្ដុះបណ្ដាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗ និងមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗ សម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រងនោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះ ទងសួត និងជំងឺអូទីសឹមជាដើម។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា នៅពេលអគារនេះសាងសង់រួចរាល់នឹងជួយបង្កើនសមត្ថភាពរបស់មន្ទីរពេទ្យក្នុងការបម្រើសេវាជូនអ្នកជំងឺបានកាន់តែច្រើននិងប្រសើរជាងមុនខណៈក្នុងមួយឆ្នាំ មន្ទីរពេទ្យបានទទួលពិគ្រោះជំងឺជាមធ្យម ៣២ម៉ឺន នាក់ និងសម្រាកព្យាលក្នុងមន្ទីរពេទ្យជាមធ្យម ៥ម៉ឺន៥េពាន់នាក់ ក្នុងមួយឆ្នាំ៕
អត្ថបទ ៖ សំអឿន







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


