ព័ត៌មានជាតិ
លោក ង៉ែត ជូ៖ ក្នុងស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ បុគ្គលគ្រប់រូបក៏ដូចជាក្រុមហ៊ុនគួរផ្តោតលើអ្វី?
នៅក្នុងកាលៈទេសៈដែលពិភពលោក កំពុងកើតមានវិបត្តិសេដ្ឋកិច្ច មនុស្សជាច្រើន មានការព្រួយបារម្ភជាពិសេសក្រុមសហគ្រិន និងអ្នកវិនិយោគ។

នៅពេលស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ចំណូលធ្លាក់ចុះ ខ្ញុំសង្កេតឃើញថា មានមនុស្សជាច្រើនហាក់បាត់បង់ភាពស្វាហាប់ មិនហ៊ានវិនិយោគ និងមិនសូវមានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍចំណេះដឹង និងសមត្ថភាពនោះទេ។ អ្វីដែលពួកគេត្រូវការ គឺការផ្តល់យោបល់ ដើម្បីជួយដោះស្រាយបញ្ហា និងទន្ទឹងរង់ចាំសេដ្ឋកិច្ចត្រឡប់មកសភាពល្អប្រសើរឡើងវិញ។ នេះជាការលើកឡើងរបស់លោក ង៉ែត ជូ ស្ថាបនិកក្រុមហ៊ុន F.I Vision Capital Plc និងជាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន DG Academy។
យោងតាមអត្ថបទស្រាវជ្រាវដែលចុះផ្សាយដោយ Harvard Business Review ក្រុមហ៊ុនដែលខ្លាំងបន្ទាប់ពីវិបត្តិសេដ្ឋកិច្ច គឺជាក្រុមហ៊ុនទាំងឡាយណាដែលផ្តោតលើការអភិវឌ្ឍប្រពន្ធ័គ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សនៅក្នុងកំឡុងពេលដែលសេដ្ឋកិច្ចមានវិបត្តិ។ ភ្ជាប់ទៅនឹងខ្លឹមសារនៃអត្ថបទស្រាវជ្រាវនេះ លោក ង៉ែត ជូ បានសរសេរនៅលើហ្វេសប៊ុកផ្លូវដូច្នេះ« ខ្ញុំយល់ឃើញថា ក្នុងកំឡុងពេលដែលសេដ្ឋកិច្ចមិនល្អដូចសព្វថ្ងៃ បុគ្គលគ្រប់រូបក៏គប្បីឆ្លៀតឱកាសអភិវឌ្ឍចំណេះដឹង និងសមត្ថភាពឱ្យខ្លាំងប្រសើរជាងដេកទន្ទឹងរង់ចាំសេដ្ឋកិច្ចត្រឡប់មកសភាពល្អវិញ។ ការរង់ចាំសេដ្ឋកិច្ចត្រឡប់មកសភាពល្អវិញ មិនអាចជួយអ្វីដល់យើងបានទេ ប្រសិនបើសមត្ថភាព និងចំណេះដឹងនៅមានកម្រិត»។
អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងវិនិយោគរូបនេះ បានបន្តថា ការវិនិយោគទៅលើអ្វីមួយ គឺត្រូវតែឆ្លើយតបទៅនឹងគោលបំណងនៅក្នុងជីវិត ជាជាងការឱ្យតម្លៃខ្លាំងទៅលើភាពកាក់កបនៅក្នុងវិស័យនោះ។ លោកបានពន្យល់ថា មុននឹងចាប់ផ្តើមវិនិយោគ យើងត្រូវយល់ពីវិស័យនេះកម្រិតណា? នឹងដាក់ចិត្តដាក់កាយប្រឡូកអស់មួយជីវិតឬទេ?។ លើសពីនេះទៀត មិនគួរសាកនេះបន្តិច សាកនោះបន្តិច ដោយមិនច្បាស់លាស់អ្វីសោះនោះ នឹងនាំឱ្យបរាជ័យ។
លោក ង៉ែត ជូ បានគូសបញ្ជាក់ថា នៅក្នុងកិច្ចការងារវិនិយោគមិនមែនជារឿងសាមញ្ញនោះទេ គឺត្រូវមានចំណេះដឹង និងស្គាល់ពីមនុស្សច្រើន ជាពិសេសប្រព័ន្ធនៃការគ្រប់គ្រង៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


