ព័ត៌មានជាតិ
លោក លី ធុជ ប្រកាសបញ្ចូលសមាជិកបក្សថ្មី ៥៤៥ នាក់ នៅក្រុងបាវិត
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត តំណាងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៥៤៥ នាក់ មកពីសង្កាត់ច្រកម្ទេស សង្កាត់ព្រៃអង្គុញ និងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងពិធីប្រកាសសមាជិកបក្សថ្មីនេះ មានការចូលរួមពី លោក ជ័យ សុន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង ៥ គណបក្សក្រុង គណបក្សសង្កាត់ទាំង ៥ និងសមាជិក សមាជិកាគណបក្សសាខាភូមិ សរុបចំនួន ៦១០ នាក់។

ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំនូវសេចក្ដីនឹករលឹក និងសាកសួរសុខទុក្ខពី សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់សមាជិក សមាជិកាគណបក្សក្រុងបាវិតទាំងអស់។

លោក លី ធុជ បានស្វាគមន៍ និងអបអរសាទរចំពោះការសម្រេចចិត្តចូលរួមរស់នៅជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ការជឿទុកចិត្ត មានក្ដីសង្ឃឹម និងផ្ដល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោក លី ធុជ បានបន្តលើកឡើងថា ដោយឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ មានថ្នាក់ដឹកនាំ សមាជិកបក្សផ្សេងៗជាច្រើន បានលាលែងចេញពីគណបក្សរបស់ខ្លួន និងស្នើសុំចូលបម្រើក្នុងជីវភាពរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជាមួយសម្ដេចតេជោ ក្នុងការបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិរបស់យើង ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។

ក្នុងពិធីនោះ លោកប្រធាន លី ធុជ បានណែនាំឲ្យសមាជិក-សមាជិកាគណបក្សដែលទើបបញ្ចូលថ្មីទាំងអស់ ត្រូវបន្តចងចាំនូវគុណតម្លៃ នៃសន្តិភាព និងការដឹកនាំជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាត្រូវបន្តចងចាំនូវទុក្ខវេទនារបស់ប្រជាជនកម្ពុជាស្ថិតក្នុងរបបដ៏ខ្មៅងងឹតសម្លាប់ជាតិសាសន៍ខ្លួនឯង នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតជាទិវាចងចាំ ២០ ឧសភា ប្រារព្ធរៀងរាល់ឆ្នាំ។

លោកក៏បានជំរុញឲ្យសមាជិក-សមាជិកាទាំងអស់ បន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឲ្យក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្ដិទាំងអស់ ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕
អត្ថបទ ៖ ភក្ដី
















-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


