ព័ត៌មានជាតិ
លោកនាយប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានទទួលមរណភាពដោយរោគាពាធ
ភ្នំពេញ ៖ លោកវរសេនីយ៍ត្រី ម៉ៅ សាវឿន អតីតនាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១នៃអធិការនគរបាលខណ្ឌមានជ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទទួលមរណភាពកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ដោយរោគាពាធក្នុងជន្មាយុ៥២ឆ្នាំ។

ប្រភពពីមន្ត្រីនគរបាលបាននិយាយថា លោកវរសេនីយ៍ត្រី ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១មានជំងឺកៀបសរសៃខួរក្បាលអស់រយៈពេលជាងមួយឆ្នាំមកហើយ។អ្វីដែលធ្វើឲ្យក្រុមគ្រួសារ និងមិត្តរួមការងារក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការសោកស្តាយរូបលោកជាពន់ពេក។

ព្រោះលោកជាប្តីនិងជាឪពុកដ៏ល្អសម្រាប់ក្រុមគ្រួសារ។ ចំពោះមិត្តរួមការងារវិញគឺនឹកស្តាយស្រណោះរូបលោកដែលជាមនុស្សស្លូតបូតសុភាពរាបសាហើយតែងតែជួយយកអាសាដល់មិត្តរួមការងារពេលមានទុក្ខលំបាក។
នេះជាដំណឹងដ៏គួរឲ្យរន្ធត់និងសោកសង្រេងចំពោះការបាត់បង់មនុស្សដ៏ល្អហើយក៏ជាការជូនដំណឹងដល់ក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយឲ្យមកចូលរួមបុណ្យសពឲ្យបានគ្រប់ៗគ្នានាគេហដ្ឋាននៃសពក្នុងសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


