ព័ត៌មានជាតិ
វិទ្យាស្ថានតេជោសាធារណការ អាចបណ្តុះវិស្វករ ៣០០ នាក់ ចំណាយជាង ២ លានដុល្លារលើការសាងសង់
អគារវិទ្យាស្ថានតេជោសាធារណការនិងដឹកជញ្ជូនបានបញ្ចប់ការស្ថាបនាដាក់ឲ្យដំណើរការ ដែលប្រើប្រាស់ថវិកាសាងសង់ជាង ២,៥ លានដុល្លារជាជំនួយរបស់ប្រទេសចិន។
ស្របពេលការសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន សម្តេចតេជោ ហ៊ុន សែនបានលើកឡើងពីសារសំខាន់នៃការបង្កើតវិទ្យាស្ថានតេជោសាធារណការនិងដឹកជញ្ជូន ដែលនឹងរួមចំណែកបណ្តុះធនធានវិស្វករប្រកបដោយសមត្ថភាព ស្របពេលដែលរដ្ឋាភិបាលបានជំរុញការស្ថាបនាថ្នល់ស្ពានទូទាំងប្រទេស។

សម្តេចតេជោបន្តថា សាលាថ្មីនេះនឹងមានសមត្ថភាពបណ្តុះធនធានមនុស្សបានជាង ៣០០ នាក់ក្នុងមួយឆ្នាំ។
អគារវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» មានទីតាំងនៅក្នុងទីស្តីក្រសួងសាធារណការនិងដឹកជញ្ជូន។ អគារ ១ខ្នង កម្ពស់ ៤ជាន់ មានបន្ទប់សិក្សាចំនួន ២៤ បន្ទប់ ការិយាល័យរដ្ឋបាលចំនួន ៣ បន្ទប់ មន្ទីរពិសោធន៍ចំនួន ១ បន្ទប់ បណ្ណាល័យចំនួន ១ បន្ទប់ និងបានបំពាក់ទៅដោយសម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដោយបានចំណាយថវិកា ២.៥លានដុល្លារអាមេរិកជាជំនួយរបស់ប្រទេសចិន៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


