Connect with us

ព័ត៌មានជាតិ

ខេត្តកែបឈានទៅជាខេត្តទី ៦ បញ្ចប់ការបន្ទោរ​បង់​ពាសវាលពាសកាល

បានផុស

នៅ

គិតត្រឹមខែ ឧសភា ឆ្នាំ២០២៣ ខេត្តកែបនៅមានខ្នងផ្ទះពលរដ្ឋចំនួន ១៩៨ ខ្នងផ្ទះទៀត ដែលគ្មានបង្គន់សម្រាប់ប្រើប្រាស់ ឬស្មើនឹង ២%នៃចំនួនខ្នងផ្ទះដែលមានបង្គន់ប្រើប្រាស់រហូត ៩៨% ទូទាំងខេត្ត។ តាមផែនការត្រឹមពាក់កណ្តាល​ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ខេត្តកែបនឹងបញ្ចប់ទាំងស្រុងនូវការបន្ទោរបង់ពាសវាលពាសកាល។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថា ដោយមានការជំរុញពីថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំខេត្ត នឹងខិតខំគ្រប់មធ្យោបាយឱ្យខ្នងផ្ទះដែលនៅខ្វះបង្គន់ទាំងអស់មានបង្គន់ប្រើប្រាស់ ១០០% ដើម្បីឈានទៅសម្រេចនូវគោលដៅដែលដាក់ខេត្តកែបជាខេត្តលេខរៀងទី ៦ ក្នុងការបញ្ចប់ការបន្ទោរ​បង់​ពាសវាល​ពាសកាលក្នុងឆ្នាំ២០២៣។ 

យោងរបាយការណ៍សិក្សា​បានរកឃើញថា ខ្នងផ្ទះដែលគ្មានបង្គន់ទាំង ១៩៨ ខ្នងផ្ទះចែកជា ៣ ប្រភេទ ក្នុងនោះទី១. មាន ១៥ ខ្នងផ្ទះគឺជាគ្រួសារមានលទ្ធភាពតែមិនព្រមសាងសង់ ទី២. គឺ ៧៦ ខ្នងផ្ទះគឺជាគ្រួសារខ្វះលទ្ធភាព (ក្រីក្រ) និងទី៣.គឺ ៨៥ខ្នងផ្ទះទៀត គឺស្ថិតក្នុងតំបន់មិនរៀបរយ (សំណង់អាណាធិបតេយ្យ)។ 

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ថា ក្នុងចំណោម ១៨ ភូមិទូទាំងខេត្តកែប ក្នុងនោះមាន ២ ទៅ ៣ ភូមិស្ថិតក្នុងភូមិសាស្រ្តស្រុកនិងបណ្តាតំបន់សំណង់​មិនរៀបរយ។ ខ្លះនៃភូមិសាស្រ្តក្រុងនៅមិនទាន់មានបង្គន់ប្រើប្រាស់ ភាគច្រើនគឺនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ និងសង្កាត់អូរក្រសារ ក្រុងកែប។ តែយ៉ាងណារដ្ឋបាល​នឹង​សហការយ៉ាងយកចិត្តទុក ដើម្បីឈានទៅប្រកាសខេត្តកែបក្លាយជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅក្នុងអាណត្តិទី ៦ នេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

មន្ទីរសុខាភិបាលភ្នំពេញ នឹងពង្រាយគ្រូពេទ្យជាង ៦០ នាក់ តាមមណ្ឌលប្រឡង ត្រៀមសង្គ្រោះបេក្ខជនមានបញ្ហាសុខភាព

ព័ត៌មានជាតិ៤០ នាទី មុន

រដ្ឋមន្ត្រី៖ បំពេញការងារត្រូវប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈជាមន្រ្តីអធិការកិច្ច ឈរលើគោលការណ៍ច្បាប់

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

មន្ទីរពេទ្យនៅភាគខាងជើង អ៊ីស្រាអែល យកចំណតរថយន្តក្រោមដីធ្វើជា​បន្ទប់ព្យាបាលអ្នកជំងឺ

ព័ត៌មានជាតិ១ ម៉ោង មុន

បង្ក្រាបក្លឹបកម្សាន្តមួយកន្លែង ដោយបានឃាត់ខ្លួនមនុស្សជាង១០០នាក់ ពាក់ព័ន្ធគ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គមេបញ្ជាការរង៖ ការហ្វឹកហ្វឺនកងទ័ព គឺបានឆ្លើយតបក្នុងការពង្រឹងសមត្ថភាពដល់កងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម