ព័ត៌មានជាតិ
តើបត្យាប័នរវាងកម្ពុជា-វៀតណាម បានផ្ដល់លទ្ធភាពយ៉ាងណាដល់ការចាប់ខ្លួនជនល្មើស?
កាលពីខែមិថុនា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ភាគីវៀតណាមជួយចាប់ខ្លួនបុគ្គល សម រង្ស៊ី ហើយបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា នៅពេលបុគ្គលរូបនេះចូលទៅក្នុងប្រទេសវៀតណាម។ ការចាប់ខ្លួនបុគ្គល សម រង្ស៊ីនេះ គឺអាចធ្វើទៅបាន ពីព្រោះកម្ពុជា និងវៀតណាម បានអនុម័តលើសន្ធិសញ្ញាស្ដីពីបត្យាប័នជាមួយគ្នានៅក្នុងឆ្នាំ២០១៤។

«បត្យាប័ន» គឺមានន័យថា ការសហការគ្នាចាប់បញ្ជូនបុគ្គលដែលជាជនជាប់សង្ស័យ ឬទណ្ឌិតណាមួយ ដោយរដ្ឋភាគីដែលជននោះបានគេចទៅ ដើម្បីប្រគល់ទៅឲ្យរដ្ឋដែលមានសិទ្ធិអំណាចខាងផ្លូវច្បាប់ចំពោះជនល្មើសនោះ។ ក្នុងទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺនៅឆ្នាំ២០១៤ ភាគីទាំងពីរនេះ បានអនុម័តលើសន្ធិសញ្ញាស្ដីពីបត្យាប័នជាមួយគ្នាដោយបត្យាប័ននេះ មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសពីរក្នុងការបង្ក្រាបបទល្មើស ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។
ដោយអនុលោមតាមបទប្បញ្ញត្តិនៃសន្ធិសញ្ញានេះ ភាគីយល់ព្រមធ្វើបត្យាប័នទៅឲ្យភាគីម្ខាងទៀតនូវបុគ្គលទាំងឡាយ ដែលមានវត្តមាននៅលើដែនដីរបស់ខ្លួន តាមរយៈភាគីម្ខាងទៀតស្នើសុំ ដើម្បីធ្វើការចោទប្រកាន់ ជំនុំជម្រះ ឬអនុវត្តទោសចំពោះបទល្មើសដែលអាចធ្វើបត្យាប័នបាន។

មាត្រា២នៃសន្ធិសញ្ញានេះ បានចែងថា «បទល្មើសដែលអាចធ្វើបត្យាប័នបាន សំដៅដល់បទល្មើសដែលត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាននៃគូភាគី ដោយដាក់ពន្ធនាគាររយៈពេលយ៉ាងតិច២ឆ្នាំឡើងទៅ ឬទោសដែលធ្ងន់ជាងនេះ»។ ក្នុងករណីបន្ទាន់ សន្ធិសញ្ញាស្ដីពីបត្យាប័នរវាងកម្ពុជា និងវៀតណាម អនុញ្ញាតឲ្យអាជ្ញាធរមានសមត្ថកិច្ចនៃភាគីធ្វើសំណើអាចស្នើសុំទៅភាគីម្ខាងទៀត ដើម្បីធ្វើការចាប់ខ្លួនបណ្តោះអាសន្ននូវបុគ្គលដែលភាគីធ្វើសំណើទាមទារ មុនការស្នើសុំធ្វើបត្យាប័នជាផ្លូវការដែលត្រូវធ្វើឡើងតាមរយៈអាជ្ញាធរកណ្ដាល។
សំណើសុំចាប់ខ្លួនបណ្តោះអាសន្ននេះត្រូវធ្វើជាលាយលក្ខណ៍អក្សរ ហើយបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចនៃភាគីទទួលសំណើ តាមរយៈបណ្តាញការទូត ឬតាមរយៈអង្គភាពនគរបាលឧក្រិដ្ឋកម្មអន្តរជាតិ (អាំងទែរប៉ូល) ឬតាមមធ្យោបាយណាមួយ រួមទាំងប្រព័ន្ធអេឡិចត្រូនិចដែលទទួលស្គាល់ទៅវិញទៅមកដោយភាគីទាំងពីរ។ នៅពេលទទួលបានសំណើសុំ ហើយស្របតាមច្បាប់របស់ខ្លួន ភាគីទទួលសំណើត្រូវចាត់វិធានការចាំបាច់ក្នុងការចាប់ខ្លួនបុគ្គលតាមការស្នើសុំ។
ពាក់ព័ន្ធនឹងការប្រគល់ខ្លួន ភាគីទទួលសំណើត្រូវជូនព័ត៌មានឲ្យភាគីធ្វើសំណើឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអំពីការសម្រេចរបស់ខ្លួនលើសំណើសុំធ្វើបត្យាប័ន។ ក្នុងករណីបត្យាប័នត្រូវបានផ្ដល់ឲ្យ គឺភាគីទទួលសំណើត្រូវប្រគល់នូវបុគ្គលដែលស្នើចាប់ខ្លួន ស្របតាមការព្រមព្រៀងគ្នា ហើយភាគីទាំងពីរត្រូវពិគ្រោះយោបល់គ្នា ដើម្បីកំណត់កាលបរិច្ឆេទ និងទីកន្លែងនៃការបញ្ជូនខ្លួនបុគ្គលដែលត្រូវធ្វើបត្យាប័ននោះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


