ព័ត៌មានជាតិ
មន្ត្រីជានខ្ពស់សុខាភិបាលលើកទឹកចិត្តសាស្ត្រាចារ្យ និងនិស្សិតខិតខំស្រាវជ្រាវជាប្រចាំដើម្បីសម្រួចចំណេះដឹងឲ្យកាន់តែប្រសើរ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានជំរុញ និងលើកទឹកចិត្តដល់សាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលខិតខំធ្វើការស្រាវជ្រាវជាប្រចាំដើម្បីសម្រួចចំណេះដឹង ទ្រឹស្តី និងការអនុវត្តឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្នុងសិក្ខាសាលាអន្តរជាតិរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបណ្ឌិតសភាជាតិវេជ្ជសាស្ត្រនៃប្រទេសបារាំងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា លោកសាស្ត្រាខាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា នៅពេលសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលទទួលបានចំណេះដឹងខ្ពស់នឹងចូលរួមចែករំលែកចំណេះដឹងទាំងនេះទៅជូនសហភាតរៈរបស់យើងនៅគ្រប់រាជធានីខេត្តដើម្បីឱ្យពួកគាត់មានចំណេះដឹងជ្រៅជ្រះចូលរួមពិនិត្យព្យាបាលជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សំដៅលើកម្ពស់សេវាសុខាភិបាលកាន់តែប្រសើរឡើង។

លោកសាស្ត្រាចារ្យបានបន្តថា ជាក់ស្តែងសិក្ខាសាលានាពេលនេះពិតជាមានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពបន្តរបស់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលក៏ដូចជាការពង្រីកចំណេះដឹងបន្ថែមជូនដល់ក្មួយៗជានិស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រផងដែរ។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថា សិក្ខាសាលាអន្តរជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងជូនអ្នកប្រកបវិជ្ជាជីវៈនិស្សិតអំពីបច្ចុប្បន្នភាពថ្មីៗទាក់ទិននឹងប្រធានបទទាំង៣ដែលបានជ្រើសរើស លើកកម្ពស់ស្រាវជ្រាវនិងជំរុញលើកទឹកចិត្តការងារស្រាវជ្រាវក្នុងចំណោមអ្នកប្រកមវិជ្ជាជីវៈសុខាភិបាលកម្ពុជាសាស្ត្រាចារ្យនិងនិស្សិតសាកលវិទ្យាល័យនិងផ្តល់ឱកាសនិងជំរុញទំនាក់ទំនងបណ្តាញក្នុងចំណោមអ្នកវិជ្ជាជីវៈសុខាភិបាលអ្នកស្រាវជ្រាវកម្ពុជានិងបារាំងព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានជាយូរអង្វែងរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបណ្ឌិតសភាជាតិវេជ្ជសាស្ត្រនៃប្រទេសបារាំង។

លោកសាស្ត្រាចារ្យបានបន្តទៀតថាសិក្ខាសាលានេះនឹងមានបទបង្ហាញចំនួន៩សម្រាប់សាស្ត្រាចារ្យនិស្សិតនិងសាធារណជនដែលបានចុះឈ្មោះចូលរួមហើយនឹងមានការបែងចែកចាក្រុមគ្រូពេទ្យ អ្នកស្រាវជ្រាវ បារាំង កម្ពុជាជាក្រុមពិភាក្សាចំនួន៣ក្រុមដើម្បីប្រមូលធាតុចូលនិងអនុសាសន៍ផ្សេងៗសម្រាប់ការរៀបចំជាសំណើរគម្រោងស្រាវជ្រាវទៅពេលអនាគត។

លោកសាស្ត្រាចារ្យបានបន្ថែមថា បច្ចុប្បន្ន សាកលវិទ្យាល័យបាននឹងកំពុងផ្តល់អាទិភាពខ្ពស់លើការងារស្រាវជ្រាវនិងខិតខំលើកទឹកចិត្តសាស្ត្រាចារ្យ មន្ត្រីបុគ្គលិកនិងនិស្សិតឱ្យធ្វើការស្រាវជ្រាវជាប្រចាំដែលនេះក៏ជាផ្នែកមួយក្នុងការពង្រឹងគុណភាពបណ្តុះបណ្តាលជំរុញការបង្រៀននិងការរៀនផ្តោតលើភស្តុតាងនិងមានបច្ចុប្បន្នភាពពិសេសអាចឱ្យពួកគាត់អាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកទាំងបទពិសោធន៍ចំណេះដឹងនិងព័ត៍មានវិទ្យសាស្ត្រនានាដែលកើតចេញពីការងារស្រាវជ្រាវរបស់ពួកគាត់ក៏ដូចជាការបង្កើតបណ្តាញអន្តរជាតិសម្រាប់ការងារស្រាវជ្រាវទៅថ្ងៃអនាគត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ